លោក ឡរិន វង់ បានប្រកាសរុះរើគណៈរដ្ឋមន្ត្រីកាលពីថ្ងៃពុធទី២១ឧសភា បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោតរបស់គណបក្សកាន់អំណាច

បរទេស៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរិន វង់ (Lawrence Wong) បានប្រកាសរុះរើគណៈរដ្ឋមន្ត្រីកាលពីថ្ងៃពុធទី២១ឧសភា បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោតរបស់គណបក្សកាន់អំណាច ខណៈនាយករដ្ឋមន្ត្រីរូបនេះ បានរក្សានូវរដ្ឋមន្ត្រីចំនួន៩ រូប ហើយលោកបន្តកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ។
លោក ឡរិន វង់ ដែលជាមេដឹកនាំគណបក្សសកម្មភាពប្រជាជន (People’s Action Party) បានទទួលជ័យជម្នះកាលពីថ្ងៃទី៣ ខែឧសភា នៅក្នុងការបោះឆ្នោតលើកដំបូង។ ក្នុងនាមជានាយករដ្ឋមន្ត្រីដែលបានតែងតាំងរដ្ឋមន្ត្រីថ្មីចំនួន៦រូប ដើម្បីដឹកនាំផលប័ត្រ ឬផែនការវិនិយោគហិរញ្ញវត្ថុរបស់ប្រទេស ដោយមិនរាប់បញ្ចូលការិយាល័យរបស់លោកក្នុងការផ្លាស់ប្ដូរ អំឡុងពេលមានភាពមិនច្បាស់លាស់ក្នុងលម្ហសេដ្ឋកិច្ចពិភពលោក។
ជាក់ស្តែង លោក វង់ បានអះអាងនៅក្នុងសេចក្តីប្រកាសមួយថា៖«យើងកំពុងប្រតិបត្តិការនៅក្នុងពិភពផ្លាស់ប្ដូរ ជាមួយនឹងការកើនឡើងនៃរបាំងពាណិជ្ជកម្ម ការប្រកួតប្រជែងកាន់តែស្រួចស្រាវ និងភាពមិនច្បាស់លាស់កាន់តែច្រើន។
យើងត្រូវការអ្នកមានបទពិសោធក្នុងការដឹកនាំ។ ដូច្នេះខ្ញុំកំពុងរក្សារដ្ឋមន្រ្តីភាគច្រើននៅក្នុងតួនាទីបច្ចុប្បន្នរបស់ពួកគេ ក្នុងអំឡុងពេលដ៏សំខាន់នេះ។ ឈាមថ្មី គំនិតថ្មី និងថាមពលថ្មី»។
ការរុះរើគណរដ្ឋមន្រ្តីនេះ គឺជាបន្ទុកដ៏ធំបំផុតរបស់លោក វង់ ចាប់តាំងពីលោកឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីសិង្ហបុរី កាលពីខែឧសភា ឆ្នាំមុន បន្ទាប់ពីខ្លាចាស់ខួរក្បាលសេដ្ឋកិច្ច លី សៀនឡុង ដែលបានកាន់អំណាចអស់រយៈពេល២ទសវត្សរ៍ និងជាកូនប្រុសរបស់បិតាស្ថាបនិកសិង្ហបុរី លោក លី ក្វាន់យូ៕
