**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។

ប៉ូឡូញ រឹបអូសសំបកកង់យន្តហោះប្រភេទ Boeing ដឹកអ្នកដំណើរ ទម្ងន់សរុបប្រហែល ៥តោន ដែលត្រូវដឹកជញ្ជូនឆ្លងកាត់ប្រទេសបេឡារុស និងរុស្ស៉ី

វ៉ាសូវី៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ក្រុមមន្រ្តីប៉ូឡូញ បានរឹបអូសសំបកកង់យន្តហោះប្រភេទ Boeing ដឹកអ្នកដំណើរ ទម្ងន់សរុបប្រហែល ៥តោន ដែលត្រូវដឹកជញ្ជូនឆ្លងកាត់ប្រទេសបេឡារុស និងរុស្ស៉ី ដោយការិយាល័យពន្ធ និងគយរបស់ប៉ូឡូញ និយាយថា ជាការបំពានលើទណ្ឌកម្មរបស់អឺរ៉ុប។

ក្រោយសង្រ្គាមផ្ទុះឡើងនៅអ៊ុយក្រែន ប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយប្រឆាំងរុស្ស៉ី និងសម្ព័ន្ធមិត្តគឺបេឡារុស ដែលពឹងផ្អែកយ៉ាងខ្លាំងលើយន្តហោះផលិតដោយបរទេស។ ចំណែក ឧស្សាហកម្មអាកាសចរណ៍របស់រុស្ស៉ី កំពុងជួបការលំបាកក្នុងការរកយន្តហោះ មកបំពេញតម្រូវការធ្វើដំណើរតាមផ្លូវអាកាស។

រដ្ឋបាលប្រមូលចំណូលជាតិប៉ូឡូញ បានឱ្យដឹងថា អំឡុងពេលត្រួតពិនិត្យរថយន្តដឹកទំនិញ នៅភូមិ Koroszczyn ក្រុមមន្រ្តីរកឃើញថា អ្នកបើកបរដឹកជញ្ជូនសំបកកង់យន្តហោះស៉ីវិលរបស់ Boeing មិនមែនសំបកកង់រថយន្តធុនតូច និងរថយន្តក្រុង ដូចការជូនដំណឹងនោះទេ។

អ្នកផ្ញើទំនិញគឺជាក្រុមហ៊ុនមកពីអេស្ប៉ាញ ហើយអ្នកទទួលគឺនៅអាស៊ៃបៃហ្សង់។ ពេលនេះដំណើរការស៉ើបអង្កេត គឺទាក់ទងនឹងការក្លែងបន្លំពន្ធគយ។ វាជាប្រភេទទំនិញដែលស្ថិតក្រោមការដាក់ទណ្ឌកម្ម។

គួរបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីសង្រ្គាមនៅឆ្នាំ ២០២២ ក្រុមហ៊ុន Boeing បានអះអាងពីការផ្អាកផ្នែកថែទាំ និងជំនួយបច្ចេកទេស សម្រាប់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៉ី ក៏ដូចជាប្រតិបត្តិការសំខាន់ៗ នៅក្នុងទីក្រុងមូស្គូ។ Boeing ក៏បានឱ្យដឹងដែរថា ក្រុមហ៊ុនខ្លួន ប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះការត្រួតពិនិត្យ និងរឹតបន្តឹងការនាំចេញ៕

អត្ថបទដែលជាប់ទាក់ទង