**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី៖ កម្ពុជាកំពុងត្រូវការអ្នកជំនាញផ្នែកវិទ្យាសាស្ត្រជាច្រើន

ភ្នំពេញ៖ គណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) របស់កម្ពុជា។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមសហអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី និង ឯកឧត្តម សាស្ត្រាចារ្យ បណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការចូលរួមពីសមាជិកគណៈប្រឹក្សាយោបល់ និងអ្នកឯកទេសផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីវាយតម្លៃសមិទ្ធផលការងារ និងកំណត់អាទិភាពសម្រាប់អនាគត។ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីសារៈសំខាន់នៃការកៀរគរអ្នកវិទ្យាសាស្ត្រ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “កម្ពុជាកំពុងត្រូវការអ្នកជំនាញផ្នែកវិទ្យាសាស្ត្រជាច្រើន ហើយកិច្ចប្រជុំនេះបានប្រមូលផ្ដុំអ្នកជំនាញចម្រុះវិស័យ មកចូលរួមជាមួយគ្នា ដើម្បីជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យមានការរីកចម្រើន និងបម្រើដល់ការអភិវឌ្ឍប្រទេសជាតិរបស់យើង។” គណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសមាជិកជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រចំនួន ២៣ រូប ដែលមានចំណេះដឹងខ្ពស់ក្នុងវិស័យផ្សេងៗ ដូចជាវេជ្ជសាស្ត្រ អប់រំ សេដ្ឋកិច្ច និងព័ត៌មានវិទ្យាអនុវត្តជាដើម។ គណៈប្រឹក្សាយោបល់នេះដើរតួនាទីសំខាន់ ក្នុងការផ្តល់ប្រឹក្សាជូនដល់ក្រុមប្រឹក្សា ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើការរៀបចំគោលនយោបាយវិស័យ វ.ប.ន. និងការអភិវឌ្ឍស្ថាប័ន។

ដោយផ្តោតលើតម្រូវការនៃធនធានមនុស្ស ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិត ឆែម គាតរិទ្ធី បានលើកឡើងថា៖ “ដើម្បីរៀបចំវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ យើងត្រូវការធនធានមនុស្ស ហើយការអប់រំគួរតែដើរតួនាទីស្នូល។ ក្នុងនោះ គ្រឹះស្ថានឧត្តមសិក្សាគួររៀបចំកម្មវិធីសិក្សាឱ្យសមស្រប ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នានៃការវិវត្តក្នុងឧស្សាហកម្ម។” ឯកឧត្តមក៏បានស្នើឱ្យមានការបង្កើតមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាជាតិមួយ ដើម្បីសម្រួលដល់កិច្ចសហការរវាងវិស័យសិក្សាស្រាវជ្រាវ និងឧស្សាហកម្មផងដែរ។

កិច្ចប្រជុំបានពិនិត្យសមិទ្ធផលសំខាន់ៗ រួមទាំងការរៀបចំនិងអនុវត្តផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០ ដែលជាឯកសារយុទ្ធសាស្ត្រ សម្រាប់ដឹកនាំដំណើរឆ្ពោះទៅការកសាងប្រព័ន្ធនវានុវត្តន៍ជាតិដ៏រឹងមាំមួយ។

កិច្ចប្រជុំក៏បានធ្វើបច្ចុប្បន្នភាពលើគំនិតផ្តួចផ្តើមសំខាន់ៗ ដូចជារបៀបវារៈស្រាវជ្រាវជាតិ ឆ្នាំ២០២៥ គម្រោង GO-SPIN និងការអភិវឌ្ឍផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាវិស័យអប់រំ សុខាភិបាល កសិកម្ម ទេសចរណ៍ ឌីជីថល និងវិស័យថាមពល។

កិច្ចប្រជុំក៏បានសម្រេចរៀបចំសិក្ខាសាលា “អ្នកវិទ្យាសាស្ត្រក្នុងគោលនយោបាយ” ជាស៊េរី សំដៅផ្តល់ឱ្យអ្នកវិទ្យាសាស្ត្រនូវជំនាញចាំបាច់បន្ថែម លើជំនាញស្នូលរបស់ពួកគេ ដើម្បីរួមចំណែកក្នុងដំណើរការបង្កើតគោលនយោបាយឱ្យកាន់តែមានប្រសិទ្ធភាព។

អនុសាសន៍ និងលទ្ធផលនៃការពិភាក្សារបស់គណៈប្រឹក្សាយោបល់ នឹងផ្តល់ជាធាតុចូលសម្រាប់របៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិ វ.ប.ន. នាពេលខាងមុខ ព្រមទាំងតម្រង់មហិច្ឆតានៃការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាកម្លាំងជំរុញកំណើនប្រកបដោយចីរភាព និងភាពប្រកួតប្រជែងជាសកលរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង