**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បំភ្លឺពាក់ព័ន្ធនឹងការលើកឡើងរបស់ស្រ្តីម្នាក់ដែលអះអាងថា ប្តីរបស់គាត់ត្រូវបានជនល្មើសកាប់ដោយពូថៅ កាលពីដើមឆ្នាំ២០២៣ តែមិនទាន់ត្រូវបានចាប់ខ្លួន

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធនឹងការលើកឡើងរបស់ស្រ្តីម្នាក់ដែលអះអាងថា ប្តីរបស់គាត់ត្រូវបានជនល្មើសកាប់ដោយពូថៅ កាលពីដើមឆ្នាំ២០២៣ តែមិនទាន់ត្រូវបានចាប់ខ្លួន។

នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានរៀនរាប់ពីដំណើររឿងថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១១៖ ១៥នាទីយប់ មានករណីហិង្សាដោយចេតនានៅចំណុចផ្ទះឈ្មោះ ស្វាយ អ៉ិត នៅភូមិអន្លង់ស្ងោរ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បង្កឡើងដោយជនសង្ស័យឈ្មោះ ភោគ រិទ្ធា ហៅទូច អាយុ២៥ឆ្នាំ រស់នៅភូមិអន្លង់ស្ងោរ ឃុំស្ទះ ស្រុកសំរោងទង ដោយបានយកពូថៅកាប់លើឈ្មោះ ជុំ ប៊ុនគឹម អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃស្តុក ឃុំមហាសាំង ចំក្បាលផ្នែកខាងស្តាំ។ ក្រោយប្រព្រឹត្តសកម្មភាព ជនបង្កបានរត់គេចខ្លួន រីឯជនរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យព្រះសង្ឃដើម្បីព្យាបាលរបួស។

ក្រោយមានហេតុការណ៍ហិង្សានេះកើតឡើង សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្គុះ និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោងទង បានចុះអន្តរាគមន៍ភ្លាមៗ តែជនបង្កបានគេចខ្លួនមិននៅកន្លែងកើតហេតុ មិនដូចការលើកឡើងរបស់ស្រ្តីជាប្រពន្ធជនរងគ្រោះឡើយ។

ពេលនោះសមត្ថកិច្ចមូលដ្ឋាន បានបន្តធ្វើកំណត់ហេតុ គូសប្លង់ពិនិត្យកន្លែងកើតហេតុ និងធ្វើកំណត់ហេតុបំភ្លឺសាក្សីមួយចំនួន តែដោយសារស្ថានភាពយប់អាធ្រាត្រ ជនបង្កឆ្លៀតឱកាសរត់គេចខ្លួន សមត្ថកិច្ចបានបន្តនីតិវិធីកសាង សំណុំរឿងបទល្មើសជាក់ស្តែងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណាត់ការនីតិវិធីបន្ត។

បច្ចុប្បន្នក្រោយនីតិវិធី នគរបាលបានបញ្ជូនសំណុំរឿងករណីជនសង្ស័យឈ្មោះ ភោគ រិទ្ធា ហៅទូច ទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចំណាត់ការបន្ត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ រួចតំណាងអយ្យការ បានចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រើអាវុធ»។ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សំណុំរឿងស៊ើបសួរត្រូវបានបិត និងបានបញ្ជូនទៅជំនុំជម្រះ។

សម្រាប់ករណីនេះ ចៅក្រមជំនុំជម្រះ បានចេញដីកាបង្គាប់ឱ្យចាប់ និងឃុំខ្លួនឈ្មោះ ភោគ រិទ្ធា ហៅទូច កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ដើម្បីឲ្យសមត្ថកិច្ចតាមចាប់បញ្ជូនខ្លួន មកដាក់ពន្ធនាគារអនុវត្តទោសតាមច្បាប់ កំណត់។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក៏បានរម្លឹកផងដែរថា ជនរងគ្រោះឈ្មោះ ជុំ ប៊ុនតឹង ក៏ធ្លាប់មានទំនាស់ពាក្យសំដីគ្នាជាមួយឈ្មោះ ភោគ រិទ្ធា ហៅទូច ហើយបានទាញយកកាំបិតប៉័ងតោកាប់ទៅលើឈ្មោះ ភោគ រិទ្ធា បណ្តាលឱ្យរងរបួសដៃខាងឆ្វេងដេរ ៣០ថ្នេរ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។

ក្រោយហេតុការណ៍នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១០ព្រឹក កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលស្ទុះ ឃាត់ខ្លួនឈ្មោះ ជុំ ប៊ុនគឹម យកមកធ្វើការសាកសួរ ហើយឈ្មោះ ជុំ ប៊ុនតឹម បានឆ្លើយទទួលស្គាល់ថា ពិតជាបានយកកាំបិតប៉័ងតោកាប់ទៅលើឈ្មោះ ភោគ រិទ្ធា បណ្តាលឱ្យមានរបួសប្រាកដមែន។

សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនឈ្មោះ ជុំ ប៊ុនគឹម រួមជាមួយវត្ថុតាងទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ រួចបញ្ជូនបន្តទៅអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ ចាត់ការបន្ត ហើយចុងក្រោយត្រូវបានចៅក្រមសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ។

ចំពោះការលើកឡើងរបស់ភាគីប្រពន្ធ (ជុំ ប៊ុនតឹម) ថា នគរបាលបញ្ឆោត ហៅប្តីគាត់រួចយកទៅដាក់បន្ទប់២៤ម៉ោង រួចបញ្ជូនទៅតុលាការបន្តឃុំខ្លួននៅពន្ធនាគារខេត្តនោះ គឺករណីជាការអនុវត្តច្បាប់ លើបទល្មើសជាក់ស្តែង (ករណីហិង្សាដោយចេតនាមានអាវុធ) មិនមែនដូចការលើកឡើងផ្ទុយពីអង្គហេតុ និងអង្គច្បាប់នោះទេ។

បើតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ, ក្រោយទទួលបានដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនរបស់ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ស្ពឺ, កម្លាំងនគរបាលជំនាញខេត្ត និងស្រុក បន្តស្រាវជ្រាវ និងសហការ ដើម្បីតាមចាប់ខ្លួនឈ្មោះ ភោគ រិទ្ធា ហៅទូច មកដាក់ពន្ធនាគារ ដោយមិនព្រងើយកណ្តើយនោះទេ៕

អត្ថបទដែលជាប់ទាក់ទង