ប្រធានាធិបតីចិន នឹងធ្វើទស្សនកិច្ចនៅរុស្ស៊ី ចាប់ពីថ្ងៃទី៧-១០ ឧសភា

បរទេស៖ វិមានក្រឹមឡាំងបានឲ្យដឹងនៅថ្ងៃអាទិត្យ ទី០៤ ខែឧសភានេះថា ប្រធានាធិបតីចិន លោក Xi Jinping នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី៧-១០ ខែឧសភា និងចូលរួមជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងពិធីរំលឹកខួបលើកទី៨០ នៃជ័យជំនះរបស់សម្ព័ន្ធមិត្តប្រឆាំងនឹងពួកណាស៊ីអាល្លឺម៉ង់។
វិមានក្រឹមឡាំងបានបន្តថា ប្រធានាធិបតីទាំងពីរនឹងជួបពិភាក្សាទ្វេភាគីស្តីពី ការអភិវឌ្ឍន៍ភាពជាដៃគូ និងទំនាក់ទំនងជាយុទ្ធសាស្ត្រ និងបញ្ហានៅលើរបៀបវារៈអន្តរជាតិ និងតំបន់។
វិមានក្រឹមឡាំងបានបន្ថែមថា រដ្ឋាភិបាល និងរដ្ឋមន្ត្រី ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើឯកសារទ្វេភាគីជាបន្តបន្ទាប់។
លោក Vladimir Putin បានបញ្ជាឱ្យមានបទឈប់បាញ់រយៈពេល៣ថ្ងៃនៅក្នុងសង្គ្រាមនៅអ៊ុយក្រែនដើម្បីស្របពេលជាមួយនឹងពិធីបុណ្យរំលឹកខួបសង្គ្រាមលោកលើកទី២ របស់រុស្ស៊ីនៅថ្ងៃទី៩ ខែឧសភាដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានច្រានចោលថាជាល្ខោន។
ប្រទេសចិនបានបង្ហាញពីខ្លួនឯងថាជាភាគីអព្យាក្រឹតក្នុងសង្គ្រាមរយៈពេលបីឆ្នាំ បើទោះបីជារដ្ឋាភិបាលលោកខាងលិចនិយាយថាទំនាក់ទំនងជិតស្និទ្ធរបស់ខ្លួនជាមួយរុស្ស៊ីបានផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ច និងការទូតដ៏សំខាន់ដល់ទីក្រុងម៉ូស្គូក៏ដោយ។
