សម្តេចធិបតី៖ អ្នកសារព័ត៌មានទាំងអស់គប្បីត្រូវប្រកាន់ខ្ជាប់នូវ ក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួនឲ្យខាងតែបានកុំបំភ្លើស កុំបំភ្លៃ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា អ្នកសារព័ត៌មានទាំងអស់គប្បីត្រូវប្រកាន់ខ្ជាប់នូវ ក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួនឲ្យខាងតែបានកុំបំភ្លើស កុំបំភ្លៃ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាននៅទូទាំងប្រទេសលើកទី៧ នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ត្រូវរួមគ្នាទប់ស្កាត់នូវព័ត៌ មានក្លែងក្លាយឲ្យខាងតែបាន ខណៈផ្សព្វផ្សាយព័ត៌ត្រឹមត្រូវ និងប្រកបដោយវិជ្ជាជីវៈនោះ នឹងមិនបាត់បង់នូវទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋនោះឡើយ ថែមទាំងទទួលស្គាល់ និងមានការគាំទ្រពីប្រជាពលរដ្ឋកាន់តែច្រើន។
សម្តេចធិបតី នាយករដ្ឋមន្រ្តីបន្ថែមថា ព័ត៌មានដែលល្អ និងមានអ្នកចូលចិត្តច្រើន គឺជាព័ត៌មានដែល ប្លែក ពិត លឿន សុក្រឹត៕

