ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំស្តីពីយន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឹះ នៃរាជរដ្ឋាភិបាល (យ.ស.ក.) ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥
ភ្នំពេញ៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំប្តូរវេនស្តីពីយន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល (យ.ស.ក.) ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ដើម្បីពិនិត្យ ពិភាក្សា និងការឯកភាពគ្នាលើកិច្ចការមួយចំនួន រួមមាន៖
១.ពិធីប្រកាសដាក់ឱ្យអនុវត្ត «ចក្ខុវិស័យ និងយុទ្ធសាស្រ្តស្តីពីយន្តការសម្របសម្រួលកិច្ចការងារកែទម្រង់គន្លឹះ នៃរាជរដ្ឋាភិបាល»។
២.វឌ្ឍនភាពនៃការរៀបចំផែនការសកម្មភាពឆ្នាំ២០២៥ នៃ យ.ស.ក.។
៣.វឌ្ឍនភាពនៃការរៀបចំបច្ចុប្បន្នកម្មចក្ខុវិស័យនិងយុទ្ធសាស្រ្តស្តីពីសុខដុមនីយកម្មកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការនៃការដ្ឋានកែទម្រង់ទាំង៤ ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកានៃការដ្ឋានកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល (យ.ស.ក.) សរុបប្រមាណ ៧០រូប ៕



