សូមចូលរួមរំលែកទុក្ខ! ម្តាយបង្កើតរបស់លោក សំ សីហា អ្នកអត្ថាធិប្បាយព័ត៌មានលើហ្វេសប៊ុក របស់សម្តេចតេជោ បានទទួលមរណភាព ដោយរោគាពាធ

ភ្នំពេញ៖ ម្តាយបង្កើតរបស់លោក សំ សីហា អ្នកអត្ថាធិប្បាយព័ត៌មានលើហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺឧបាសិកា ស ដៀប បានទទួលមរណភាព នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ ដោយរោគាពាធ ក្នុងជន្មាយុ ៦៤ឆ្នាំ។
បើតាមលោក សំ សីហា បានបញ្ជាក់ប្រាប់ឱ្យដឹងថា ម្តាយរបស់លោក មានជំងឺរ៉ាំរ៉ៃនេះជាច្រើនឆ្នាំមកហើយ នឹងទទួលបានការព្យាបាលជាបន្តបន្ទាប់ ដោយឡែកនៅក្រោយពិធី បុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ អាការៈជំងឺរបស់ម្តាយលោក បានវិវត្តន៍កាន់តែធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនភ្លាមៗទៅសង្គ្រោះនៅមន្ទីពេទ្យមិត្តភាពកម្ពុជា- ចិន ព្រះកុសុមៈ ក្រោមការជួយយ៉ាងយកចិត្ត ទុកដាក់បំផុត ពីក្រុមគ្រូពេទ្យជំនាញ ជាពិសេសតាមរយៈការជួយពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) តែទោះជាយ៉ាងណាម្តាយរបស់លោក បានអស់បុណ្យកុសលត្រឹមនេះ នឹងមិនអាចជួយ សង្គ្រោះបានទៀតនោះទេ។
សពម្តាយបង្កើតរបស់លោក សំ សីហា នឹងតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព នៅភូមិពងទឹក ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត៕

