**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

អភិបាលខេត្តក្រចេះ អញ្ជើញប្រកាសប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងស្រែ និងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារទ្វេភាគីជ័យឃ្លាំង

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្បស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ភារកិច្ចប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងស្រែ និងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារទ្វេភាគីជ័យឃ្លាំង នៅសាលាស្រុកស្នួល ខេត្តក្រចេះ។

សូមបញ្ជាក់ថា៖
១). លោក លាង មេងគីម ប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត ប្រគល់ភារកិច្ចជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ជំនួសលោក ម៉ុត មេងហ៊ាង ដែលចូលនិវត្តន៍។
២). លោក ម៉េត ឡៃហេង ប្រធានការិយាល័យសេដ្ឋកិច្ឋ និងសង្គមកិច្ចសាលាខេត្ត ប្រគល់ភារកិច្ចជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីជ័យឃ្លាំង។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានមានប្រសាសន៍សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃការងារក្រោមកិច្ចខិតខំប្រឹងប្រែងរបស់លោក ម៉ុត មេងហ៊ាង ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិស្រែ និងលោក លាង មេងគីម ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីជ័យឃ្លាំង ក្នុងការដឹកនាំ គ្រប់គ្រងច្រកទ្វារព្រំដែនសម្រេចបាននូវលទ្ធផល និងសមិទ្ធផលជាច្រើន ព្រមទាំងមានកិច្ចសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ អាជ្ញាធរស្រុក ឃុំ និងសមត្ថកិច្ចនៃប្រទេសវៀតណាមបានយ៉ាងល្អប្រសើរ ជាពិសេសនៅក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការគ្រប់គ្រង ចេញ-ចូលរបស់ជនបរទេសសម្រេចបានយ៉ាងហ្មត់ចត់។ សំដៅធានាបាននៃការឆ្លើយតបក្នុងការថែរក្សាសន្តិសុខជាតិ និងស្មារតីអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍ ព្រមទាំងការអនុវត្តគោលនយោបាយវិនិយោគ និងទេស ចរណ៍ជាតិ រួមជាមួយនឹងស្មារតីសាមគ្គីភាព និងមិត្តភាពដ៏ល្អជាមួយប្រទេសជិតខាង ដែលសម្រេចបាននូវសមិទ្ធផលជាច្រើននាពេលកន្លងមក។

ឯកឧត្តមអភិបាលខេត្ត សូមស្នើដល់អាជ្ញាធរស្រុក ឃុំ មន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ទាំងនៅតាមខ្សែបន្ទាត់ព្រំដែន និងឈរជើងនៅតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ និងច្រកទ្វារព្រំដែនទ្វេភាគីជ័យឃ្លាំង បន្តសហការគាំទ្រគ្នាយ៉ាងស្អិតរមួតថែមទៀត សំដៅចូលរួមក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ការសម្របសម្រួលដល់ការធ្វើដំណើរចេញ-ចូលរបស់ប្រជាពលរដ្ឋតាមច្រកទ្វារព្រំដែនទាំងពីរ និងការដឹកជញ្ជូនទំនិញកសិផលរបស់ប្រជាជន ជាពិសេសស្មារតីកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងឱ្យបានល្អប្រសើរ។

ឯកឧត្តម វ៉ា ថន សង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ និងលោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីជ័យឃ្លាំង ដែលទើបទទួលភារកិច្ចថ្មី នឹងខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនតាមការប្ដេជ្ញាចិត្ត ដោយខិតខំប្រឹងប្រែងយកអស់ចំណេះដឹង សមត្ថភាព និងបទពិសោធន៍ដែលមាន ដើម្បីបន្តដឹកនាំ និងគ្រប់គ្រងការងារ នៅច្រកទ្វារព្រំដែន ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្តក្រចេះ ឱ្យកាន់តែរីកមានការរីកចម្រើនថែមទៀត។

ឯកឧត្តម វ៉ា ថន បានមានប្រសាសន៍ណែនាំ និងផ្ដាំផ្ញើនូវការងារមួយចំនួន ដើម្បីឱ្យការបំពេញតួនាទី និងភារកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ និងច្រកទ្វារព្រំដែនទ្វេភាគីជ័យឃ្លាំង ដូចតទៅ៖

១). ត្រូវបន្តការដឹកនាំ និងគ្រប់គ្រងច្រកទ្វារព្រំដែនដោយអនុវត្តទៅតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ និងមន្រ្តីក្រោមឱវាទ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធឱ្យបានល្អប្រសើរ។

២). ត្រូវបន្តពង្រឹងរបៀបរបបធ្វើការ ការបែងចែកតួនាទី ភារកិច្ចឱ្យបានច្បាស់លាស់ និងខិតខំសិក្សាស្វែងយល់ពីច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីបណ្ដុះបណ្ដាលអភិវឌ្ឍសមត្ថភាពខ្លួនឯង ហើយអនុវត្តឱ្យបានម៉ត់ចត់រាល់ការត្រួតពិនិត្យលើលិខិតស្នាម និងឯកសារអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែន។

៣). បន្តថែរក្សាស្នាដៃ និងសមិទ្ធផលនានាដែលមានកន្លងមក ព្រមទាំងបន្តខិតខំកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីផលប្រយោជន៍អង្គភាព។

៤). ត្រូវមានទំនាក់ទំនងកិច្ចសហការជាមួយអង្គភាពនានា ដែលបានឈរជើងនៅច្រកទ្វារព្រំដែន ក៏ដូចជាសមត្ថកិច្ចនៃប្រទេសវៀតណាមមានព្រំដែនជាប់គ្នា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិឆ្លងកាត់ព្រំដែន និងការធ្វើពាណិជ្ជកម្មទៅវិញទៅមកព្រមទាំងការដោះដូរផលិតផលរបស់ប្រជាជននៅតាមតំបន់ព្រំដែនឱ្យបានល្អប្រសើរ និងឆាប់រហ័ស។

៥). ត្រូវបន្តយកចិត្តដាក់ចំពោះការងារត្រួតពិនិត្យនូវរាល់បទល្មើសនានាតាមព្រំដែន និងបទល្មើសឆ្លងដែនខុសច្បាប់ ដោយត្រូវពង្រឹងលើការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនឱ្យបានល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង