**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ**ក្នុងក្របខ័ណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា រៀបចំកិច្ចប្រជុំលើកទី២ បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

សម្តេចតេជោ សម្តែងក្តីសាទរចំពោះការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់អនុវត្តន៍ឆ្នាំ២០២៥-២០២៦ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មរបស់វៀតណាម

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបសំដែងការគួរសមពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម ក្នុងឱកាស សម្ដេចតេជោ និងគណៈប្រតិភូចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំនៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ។

យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានសម្តែងនូវក្តីរីករាយ និង ការស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន ប្រកបដោយភាពកក់ក្តៅបំផុត ដែលបានដឹកនាំគណៈប្រតិភូជាន់​ខ្ពស់អញ្ជើញចូលរួមក្នុងពិធីបុណ្យខួប៥០ឆ្នាំនៃការបង្រួបបង្រួមប្រទេសវៀតណាម។ វត្តមានរបស់សម្តេចតេជោ​គឺជាសក្ខីភាពនៃទំនាក់ទំនងដ៏យូរអង្វែងនៃប្រទេសយើងទាំងពីរ។

ប្រធានរដ្ឋសភាវៀតណាម បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជូនកងទ័ពចូលរួមក្នុងពិធីដើរក្បួនព្យុហយាត្រានៃការប្រារព្ធពីធីអបអរសាទរខួប៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាម។ វត្តមាននៃកងទ័ពកម្ពុជានៅក្នុងព្យុហយាត្រានៅថ្ងៃ៣០ ខែមេសា ជានិមិត្តសញ្ញានៃការប្រកៀកស្មាគ្នាជាប់ជានិច្ចរវាងកងទ័ពវៀតណាម និងកម្ពុជា តាំងពីដំណាក់កាលដណ្តើមឯករាជ្យ និងកសាងជាតិរហូតដល់ពេលបច្ចុប្បន្ន។ ក្បួនព្យុហយាត្រា នេះក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការគ្នាដ៏ជិតស្និទ្ធរវាងវៀតណាម និងកម្ពុជា លើគ្រប់វិស័យរួមទាំងវិស័យការពារជាតិផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសាទរចំពោះសភា រដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះការប្រារព្ធពិធីសាទរខួប៥០ឆ្នាំនៃការបង្រួបបង្រួមប្រទេសវៀតណាម។
សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតថ្លែងអំណរគុណបក្ស សភា និងរដ្ឋាភិបាលវៀតណាម ចំពោះការអញ្ជើញ​ កិច្ចស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ​និង បាន ​បានចាត់ទុកការប្រារព្ធពិធីអបអរសាទរខួប៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាម គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ។

សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចពិតជាមានមោទនភាពណាស់ ដែលកងយោធពលខេមរភូមិន្ទរបស់កម្ពុជា១២០រូប បានចូលរួមដើរក្បួនព្យុហយាត្រាអបអរសាទរខួប៥០នៃការបង្រួបបង្រួមប្រទេសវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់ថ្ងៃទី៣០ ខែមេសា​ ឆ្នាំ២០២៥ ដែលជាកាលបរិច្ឆេទដ៏ល្អរវាងកម្ពុជា និងវៀតណាម នោះគឺ ខួប៥០ឆ្នាំនៃ ការរំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ ​ ឆ្នាំ១៩៧៥ – ឆ្នាំ២០២៥)​ និង​ជាខួប២៦ឆ្នាំ នៃ ​ការចូលជាសមាជិកអាស៊ានពេញសិទ្ធិ នៃប្រទេស​កម្ពុជា ​ថ្ងៃទី៣០ ខែមេសា ​ឆ្នាំ១៩៩៩។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយដែលបានជួបប្រធានរដ្ឋសភាវៀតណាមជាថ្មី។

សម្តេចតេជោ បានថ្លែងអំណរគុណប្រធានរដ្ឋសភាវៀតណាម ដែលបានផ្ញើសារចូលរួមរំលែកមរណទុក្ខចំពោះមរណភាពបងប្រុសជាទីស្រឡាញ់របស់សម្តេចកាលពីពេលថ្មីៗនេះ។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង​ស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។

សម្តេចតេជោ បានគូសរំលេចថា តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាន់ខ្ពស់ទៅវិញទៅមក ជាពិសេសទស្សនកិច្ចផ្លូវការរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា ទៅកាន់ប្រទេសវៀតណាម កាលពីឆ្នាំ២០២៣ និងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម នៅកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេចតេជោ ហ៊ុន សែន បានស្នើប្រធានរដ្ឋសភាវៀតណាម គាំទ្រលើកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម។ សម្តេចតេជោ បានបញ្ជាក់ថា សភាកម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។

ក្នុងជំនួបនោះ សម្តេចតេជោ បានសម្តែងក្តីសាទរចំពោះការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់អនុវត្តន៍ឆ្នាំ២០២៥-២០២៦ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មរបស់វៀតណាម កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នៅទីក្រុងហាណូយ។ កិច្ចសម្របសម្រួលនេះ ភាគីទាំងពីបានព្រមព្រៀងគ្នា បង្កើតគណៈកម្មការពាណិជ្ជកម្មចម្រុះ ដើម្បីបង្កើនទំហំពាណិជ្ជកម្មឱ្យដល់គោលដៅ២០ពាន់លានដុល្លារអាមេរិក និងដោះស្រាយបញ្ហាពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន។

ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានជម្រាបសម្តេចតេជោថា នៅពេលបំពេញទស្សនកិច្ចនៅកម្ពុជាចុងឆ្នាំ២០២៤ រូបលោកបានឃើញនូវភាពរីកចម្រើនរបស់កម្ពុជា គួរឱ្យកត់សម្គាល់។ ឯកឧត្តមប្រធានរដ្ឋសភា បានសម្តែងការកោតសរសើរ និងអបអរសាទររាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ចំពោះសមិទ្ធផលនៃការអភិវឌ្ឍប្រទេសរបស់ខ្លួន។

ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម, ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានស្នើកម្ពុជា បន្តពង្រឹងទំនាក់ទំនងទាំងក្របខណ្ឌបក្ស រដ្ឋាភិបាល នីតិបញ្ញត្តិ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានបង្ហាញការគាំទ្រចំពោះកិច្ចព្រមព្រៀង​រវាងកម្ពុជា និងវៀតណាម ដើម្បីជំរុញការធ្វើពាណិជ្ជកម្មឱ្យកើនដល់២០ពាន់លានដុល្លារ។

ឯកឧត្តម ​បានស្នើឱ្យបង្កើតសមាគមមិត្តភាពរវាងសភាវៀតណាម និងសភាកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រចំពោះគំនិតរបស់ប្រធានរដ្ឋសភាវៀតណាម ក្នុងការបង្កើតសមាគមមិត្តរវាងសភាវៀតណាម និងសភាកម្ពុជា។

ជំនួបរបស់សម្តេចតេជោ ជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងស្និតស្នាលបំផុត៕

អត្ថបទដែលជាប់ទាក់ទង