**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍ ៦ចំណុច សម្រាប់ពិភាក្សានិងជាធាតុចូលក្នុងសិក្ខសាលា ផ្សព្វផ្សាយស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន»

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ នៃក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាល» នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ សិក្ខាសាលានាពេលនេះ សហការរៀបចំដោយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា និងព្រឹទ្ធសភា ជាមួយក្រសួងមុខងារសាធារណៈ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្តរបស់ក្រសួងមុខងារសាធារណៈ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

មានប្រសាសន៍ក្នុងពិធីបើកអង្គសិក្ខាសាលានេះ សម្តេចប្រធានរដ្ឋសភាបានផ្តល់អនុសាសន៍ចំនួន ៦ចំណុច សម្រាប់ពិភាក្សា និងជាធាតុចូល សម្រាប់ការពិចារណានៅក្នុងវេទិកាដ៏មានសារៈសំខាន់នេះ។ អនុសាសន៍របស់សម្តេចប្រធានរដ្ឋសភាទំាង៦ចំណុច នោះមាន៖

ទី១៖ ដំណើរការកំណែទម្រង់របស់យើង គឺដើម្បីបង្រួបបង្រួម និងលើកកម្ពស់សាមគ្គីភាព មិនមែនជាលេសសម្រាប់ការបំបែកបំបាក់ ឬ ការបែងចែកបក្សពួកនោះទេ។ ដូច្នេះ ការប្រកាន់យកគោលការណ៍ច្បាប់ គុណាធិបតេយ្យ ភាពត្រឹមត្រូវ យុត្តិធម៌ សមធម៌ និងតម្លាភាព គឺជាមូលដ្ឋានគ្រឹះ នៃការធ្វើកំណែទម្រង់ដ៏ជោគជ័យ និងការកសាងបរិយាកាសការងារពោរពេញដោយសាមគ្គីភាព និងភាពសុខដុមរមនា។ ក្នុងន័យនេះ អ្នកដឹកនាំគ្រប់ជាន់ថ្នាក់ មានកាតព្វកិច្ចដ៏សំខាន់ ក្នុងការប្រតិបត្តិការងារ ដោយផ្អែកលើគោលការណ៍ជាមូលដ្ឋានជានិច្ច។

ទី២៖ ការពង្រឹងកំណែទម្រង់សេវាសាធារណៈ ត្រូវជំរុញការលើកកម្ពស់គុណាធិបតេយ្យ យុត្តិធម៌ និងមានប្រព័ន្ធលើកទឹកចិត្ត ផ្អែកលើសមត្ថភាព និងសមិទ្ធកម្ម។ គោលដៅសំខាន់ គឺធានាថា គោលនយោបាយលើកទឹកចិត្ត ត្រូវបានផ្តល់ជូនដល់បុគ្គលិក មន្រ្តីរាជការដែលបានខិតខំ ប្រឹងប្រែង និងមានស្នាដៃល្អ តាមរយៈការជំរុញការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃពីប្រសិទ្ធភាពការងារ ក្នុងរដ្ឋបាលសាធារណៈជាប្រព័ន្ធ។ ក្នុងន័យនេះ មន្ត្រីរាជការត្រូវបានការពារដោយយុត្តិធម៌ ហើយអ្នកដែលមានសមត្ថភាពទទួលបានការទទួលស្គាល់ និងមានការលើកទឹកចិត្តសមស្រប។

ទី៣៖ ដើម្បីសម្របខ្លួនទៅនឹងបរិយាកាសការងារ ដែលកាន់តែមានភាពស្មុគស្មាញ និងប្រឈមខ្លាំងនាពេលខាងមុខ យើងត្រូវតែជំរុញពិពិធភាព និងបរិយាបន្ន ក្នុងក្រសួង-ស្ថាប័ន ទាំងសមត្ថភាពជំនាញ បទពិសោធន៍ និងទស្សនៈ និងធានានូវបរិយាកាសការងារមួយ មានថ្នាក់ដឹកនាំ និងមន្រ្តីមានឆន្ទៈពិតប្រាកដ ចិត្តមោះមុត និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់។ ការស្វែងរក និងរក្សាមន្ត្រី ដែលមានជំនាញ និងសមត្ថភាពខ្ពស់ឱ្យចូលរួមបម្រើសេវា សាធារណៈ គឺជាអាទិភាពចំបង ដោយការធ្វើបែបនេះ ជាកត្តាចាំបាច់ដើម្បីធានាថា វិស័យសាធារណៈសម្បូរទៅដោយជំនាញចម្រុះ ដែលដើរតួនាទីជាកម្លាំងចលករដ៏សំខាន់ សម្រាប់ការអភិវឌ្ឍជាតិឱ្យកាន់តែប្រសើរឡើង។

ទី៤៖ ការពង្រឹងការអភិវឌ្ឍភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ ត្រូវធ្វើឡើង តាមរយៈការបង្កើតកម្មវិធីបណ្តុះបណ្តាល ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ដោយផ្តោតសំខាន់លើការលើកកម្ពស់ ភាពជាអ្នកដឹកនាំប្រកបដោយភាពផ្លាស់ប្តូរ និងនវានុវត្តន៍។ ការវិនិយោគធនធានបន្ថែមទៀត លើការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំសម្រាប់មន្ត្រីរាជការ គឺជាកិច្ចការចាំបាច់ ដើម្បីបណ្តុះនូវផ្នត់គំនិតពង្រឹងសមត្ថភាពខ្លួនឯង និងវប្បធម៌នៃការរៀនសូត្រពេញមួយជីវិត ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ និងបញ្ហាប្រឈមនានា ព្រមទាំងការពង្រឹងសមត្ថភាពស្ថាប័នឱ្យកាន់តែរឹងមាំ និងប្រកបដោយភាពធន់។

ទី៥៖ យើងត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរវិស័យ និងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ឱ្យបានកាន់តែសកម្ម និងខ្លាំងក្លា ដើម្បីជំរុញទំនើបកម្មស្ថាប័នសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងសន្ទុះខ្លាំងថែមទៀត។ តាមរយៈការរួបរួមគ្នាទាំងចក្ខុវិស័យ ទស្សនៈ គោលដៅ និងគុណតម្លៃរួម ដោយឈរលើគោលការណ៍ជាមូលដ្ឋានច្បាស់លាស់ យើងទាំងអស់គ្នាអាចចូលរួមចំណែក ធ្វើឱ្យស្ថាប័នសាធារណៈមានភាពធន់ រឹងមាំ ហើយការផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាពថែមទៀត។

ទី៦៖ ស្ថាប័ននីតិបញ្ញត្តិនិងនីតិប្រតិបត្តិ ត្រូវបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីធានានូវការអនុវត្តច្បាប់ យុទ្ធសាស្រ្ត និងគោលនយោបាយ ដោយប្រសិទ្ធភាព ក្នុងការធ្វើកំណែទម្រង់ និងជំរុញនវានុវត្តន៍ ក្នុងវិស័យសាធារណៈ សំដៅឆ្លើយតបទៅនឹងតម្រូវការ និងការរំពឹងទុករបស់ប្រជាពលរដ្ឋ ដែលមានការកើនឡើងកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
សូមជម្រាបថា សិក្ខាសាលាផ្សព្វផ្សាយស្តី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» នៅវិមានរដ្ឋសភា មានការអញ្ជើញចូលរួមពី សមាជិក សមាជិកានៃរដ្ឋសភា និងព្រឹទ្ធសភា មន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងមានការអញ្ជើញចូលរួមពីវិស័យពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា “សិក្ខាសាលានាថ្ងៃនេះ គឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់ក្រសួងមុខងារសាធារណៈ ធ្វើការផ្សព្វផ្សាយ និងជំរុញបន្ថែមទៀតនូវការអនុវត្តការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ដែលក្រសួងមុខងារសាធារណៈ បាន និងកំពុងសម្របសម្រួល និងគាំទ្រដើម្បីសម្រេច បានតាមការតម្រង់ទិសរបស់ប្រមុខរាជរដ្ឋាភិបាល។ ការវិភាគមុខងារនេះ គឺប្រៀបបានទៅនឹងដំណើរការនៃការពិនិត្យសុខភាព ដើម្បីពិនិត្យមើលកម្លាំង ថាមពល និងភាពធន់នៃរដ្ឋបាលសាធារណៈ ក្នុងការឈានទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍។ ការវិភាគមុខងារនេះ គឺជាឱកាសក្នុងការរៀបចំ និងកែលម្អរដ្ឋបាលសាធារណៈកម្ពុជា ឱ្យកាន់តែមានភាពធន់ និងច្បាស់លាស់បន្ថែម ប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ៕

អត្ថបទដែលជាប់ទាក់ទង