បណ្ឌិត ឥន សុផល ចែករំលែកចំណេះដឹងស្តីពីការគ្រប់គ្រងជាតិអាល់កុលឱ្យមានប្រសិទ្ធភាពខ្ពស់ !

ភ្នំពេញ៖ សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ លោកបណ្ឌិត ឥន សុផល បានចែករំលែកចំណេះដឹងស្តីពីការគ្រប់គ្រងជាតិអាល់កុលឱ្យមានប្រសិទ្ធភាពខ្ពស់។
១.ការហាមមិនឱ្យផ្សព្វផ្សាយពាណិជ្ជកម្ម, ហាមមិនឱ្យដាក់រង្វាន់ ឬការរឹតបន្តឹងលើការផាកពិន័យពេលស្រវឹងបើកបរ គឺអាចកាត់បន្ថយបានតែមួយផ្នែកតូចប៉ុណ្ណោះ ។
២.យោងតាមបទពិសោធ ធ្វើការនៅប្រទេសអឺរ៉ុប ជាពិសេសនៅចក្រភពអង់គ្លេស មានការគ្រប់គ្រងជាតិអាល់កុលដូចខាងក្រោម៖
២.១.គ្រប់ហាងលក់គ្រឿងស្រវឹង ឬបារី ហាមមិនឱ្យលក់ឱ្យយុវជន ដែលមានអាយុក្រោម១៨ឆ្នាំ បើមានការសង្ស័យម្ចាស់ហាងអាចសុំមើលអត្តសញ្ញាណប័ណ្ណ គ្រប់អាយុទើបលក់ឱ្យ។
២.២.នៅក្នុងភោជនីយដ្ឋានលក់ស្រា ឬស្រាបៀឱ្យភ្ញៀវតាមច្បាប់កំណត់ បើស្រាមិនឱ្យលើសពី២កូនកែវ (កែវសិច) បើស្រាបៀមិនឱ្យលើសពី៣កែវ (៣កំប៉ុង)ក្នុងម្នាក់ៗ។
២.៣.ការហូបស្រា ឬស្រាបៀនៅទីសាធារណៈ នៅអង់គ្លេស ត្រូវពិន័យជាប្រាក់ចំនួន៥០០ផោន (ប្រហែល៦០០ដុល្លារ) នៅអឺរ៉ុបពិន័យចំនួន ៦៣៥ អឺរ៉ូ (ប្រហែល៨០០ដុល្លារ) ក្នុងម្នាក់ៗ ។
៣.វិធានការណ៍ច្បាប់៖ ហាងលក់ស្រា និងស្រាបៀ ឬភោជនីយដ្ឋានទាំងឡាយណា ដែលប្រព្រឹត្តល្មើសច្បាប់កំណត់ ឬលួចលាក់លក់ឱ្យភ្ញៀវខុសច្បាប់ ត្រូវទទួលពិន័យដូចខាងក្រោម៖
៣.១.កំហុសមធ្យម ត្រូវពិន័យជាប្រាក់យ៉ាងច្រើន។
៣.២.កំហុសធ្ងន់ធ្ងរ ត្រូវឡើងតុលាការ ពិន័យជាប្រាក់ និងបិទហាងមិនឱ្យធ្វើអាជីវកម្ម ។
៤.គ្រឿងស្រវឹងបានបំផ្លាញសុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ! ប្រទេសជាតិមួយ បើប្រជាពលរដ្ឋមានសុខភាពមិនល្អ គឺត្រូវចប់គ្រប់យ៉ាង ពុំចាំបាច់និយាយពីការអប់រំ ឬអភិវឌ្ឍធនធានមនុស្ស ឬអភិវឌ្ឍប្រទេសជាតិនោះទេ !
បំណងល្អពីរាជធានីភ្នំពេញ ២៦ មេសា ២០២៥ !៕

