ក្រុមហ៊ុនធំៗ ៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតជាង ៣ ពាន់កន្លែង នៅក្នុងវេទិកាការងាររបស់ NEA នាថ្ងៃអាទិត្យ ទី២៧ ខែមេសា

ភ្នំពេញ៖ ក្រុមហ៊ុនធំៗ ៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៣ ៥៣៦ កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងាររបស់ NEA នាថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ ល្ងាច នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន អង្គស្នួល ដែលស្ថិតនៅផ្លូវជាតិ៤ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ដាក់ពាក្យភ្លាម បានសម្ភាសភ្លាមៗ! អ្នកមិនទាន់មានបទពិសោធន៍ ក៏អាចដាក់ពាក្យបានដែរ។
ព័ត៌មានបន្ថែម សូមទាក់ទងមក NEA តាមរយៈ ០៧៧ ២៣ ២៣ ៧៨ (CoolApp) និងតេឡេក្រាម ០១៦ ៧៨ ៦៦ ៥៥ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕
