**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

រុស្ស៊ីបាញ់ស្រោចមីស៊ីល និងបញ្ជូនយន្តហោះគ្មានមនុស្សបើកទៅវាយប្រហារលើរដ្ឋធានីកៀវ សម្លាប់មនុស្សយ៉ាងហោចណាស់១២នាក់

មូស្គូ៖ រុស្ស៊ីបានបាញ់ស្រោចមីស៊ីលដូចគ្រាប់ភ្លៀង និងបញ្ជូនយន្តហោះគ្មានមនុស្សបើកទៅវាយប្រហារលើរដ្ឋធានីកៀវ បានសម្លាប់មនុស្សយ៉ាងហោចណាស់១២នាក់ ដែលជាការវាយប្រហារដ៏ធំបំផុតលើអ៊ុយក្រែនក្នុងឆ្នាំនេះ និងបានទាញការស្តីបន្ទោសដ៏កម្រពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។

លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ទី២៤មេសា បានប្រាប់មេដឹកនាំរុស្ស៊ីថា៖«លោក វ្ល៉ាឌីមៀ សូមឈប់! (Vladimir, STOP)»។

លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា រដ្ឋបាលរបស់លោកកំពុងដាក់សម្ពាធយ៉ាងខ្លាំងលើប្រទេសរុស្ស៊ី ហើយបានរំលឹកឡើងវិញនូវការមិនពេញចិត្តរបស់លោកចំពោះការវាយប្រហារនេះ។ ប៉ុន្តែលោកបាននិយាយថា វឌ្ឍនភាពដ៏សំខាន់ត្រូវបានធ្វើឡើងនៅក្នុងការចរចាសន្តិភាព ហើយវិមានក្រឹមឡាំងបានធ្វើសម្បទានធំគួរសម ដោយការបើកចំហដើម្បីបញ្ឈប់សង្គ្រាម និងបញ្ឈប់ការវាយយកប្រទេសអ៊ុយក្រែនទាំងមូល។

លោក ត្រាំ បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយ Truth Social ថា៖«ខ្ញុំមិនសប្បាយចិត្តនឹងការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនទេ។ ការបាញ់បោះនេះមិនចាំបាច់ទាល់តែសោះ។ ឈប់ទៅ លោក វ្ល៉ាឌីមៀ! ទាហាន៥០០០នាក់បានស្លាប់ក្នុងមួយសប្តាហ៍។ ល្មមដល់ពេលឈានដល់កិច្ចព្រមព្រៀងសន្តិភាពហើយ»។

មែនទែនទៅ នេះជាប្រតិកម្មខ្លាំងដ៏កម្ររបស់លោក ត្រាំ លើមេដឹកនាំរុស្ស៊ី។ លោក ត្រាំ មិនសូវប្រើពាក្យធ្ងន់ៗនៅក្នុងសេចក្តីថ្លែងការណ៍រអំពីលោក ពូទីន ទេ បើធៀបនឹងលោក ហ្សេឡេនស្គី ដែលលោក ត្រាំ ធ្លាប់ហៅថា ជាជនផ្តាច់ការ។ សេតវិមាន បាន គំរាម ថា នឹង បោះ បង់ ការ ខិត ខំ ប្រឹង ប្រែង របស់ ខ្លួន ប្រសិន បើ មិន មាន ការ រីក ចម្រើន ក្នុង ពេល ឆាប់ៗ ។ មន្ត្រីអាម៉េរិកម្នាក់បាននិយាយថា បេសកជនពិសេសរបស់លោក ត្រាំ ត្រូវបានគេរំពឹងថា នឹងជួបជាមួយលោក ពូទីន នៅថ្ងៃសុក្រសម្រាប់ការពិភាក្សាបន្ថែមទៀត។

មន្ត្រីអ៊ុយក្រែនរាយការណ៍ថា ការវាយប្រហារពិឃាតរបស់យក្សកំណាចនុយក្លេអ៊ែររុស្ស៊ីបានធ្វើឱ្យមនុស្សចំនួន៩០នាក់រងរបួស បំផ្លាញអគារជាច្រើនខ្នង និងបង្កឱ្យមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅថែមទៀត។ ក្រុម អ្នក ជួយ សង្គ្រោះ កំពុងស្វែង រក សាកសព ពី គំនរ បាក់បែក ។ ការវាយប្រហារចុងក្រោយបំផុត កើតឡើងនៅពេលដ៏សំខាន់មួយនៅក្នុងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន បានចាប់ផ្តើមជាមួយការលុកលុយរបស់រដ្ឋធានីមូស្គូក្នុងឆ្នាំ២០២២។ ទាំងរដ្ឋធានីកៀវ និងម៉ូស្គូ កំពុងព្យាយាមបង្ហាញលោក ត្រាំ ថា ពួកគេកំពុងខ្នះខ្នែងធ្វើការឆ្ពោះទៅរកគោលដៅនៃកិច្ចព្រមព្រៀងសន្តិភាពដ៏ឆាប់រហ័សរបស់ខ្លួន។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គី ឡាវរ៉ូវ (ឈ្មោះភាសារុស្ស៊ី៖ Сергей Лавров) បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការក្នុងទិសដៅត្រឹមត្រូវ ប៉ុន្តែចំណុចជាក់លាក់មួយចំនួន ចាំបាច់ត្រូវកែសម្រួលឱ្យបានល្អិតល្អន់។
សហរដ្ឋអាម៉េរិកក៏កំពុងដាក់សម្ពាធលើរដ្ឋធានីកៀវ ហើយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ (ឈ្មោះភាសាអង់គ្លេស៖ Marco Rubio) បាននិយាយថា ការពិភាក្សាបន្ថែមទៀតត្រូវបានគ្រោងឡើងសម្រាប់ចុងសប្តាហ៍ ហើយថាសហរដ្ឋអាម៉េរិកចង់ឃើញទាំងអ៊ុយក្រែន និងរុស្ស៊ី ចូលរួមយ៉ាងសកម្មដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយ៕

អត្ថបទដែលជាប់ទាក់ទង