**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

អភិបាលខេត្តកំពត៖ គោលនយោបាយលើវិស័យដីធ្លី គឺជាគោលនយោបាយចំបងបំផុតសម្រាប់ពលរដ្ឋ ក្នុងអាណត្តិទី៧

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានលើកឡើងថា គោលនយោបាយដីធ្លី ត្រូវបានដាក់ចេញជាបន្តបន្ទាប់ដោយសម្តេចតេជោ ហ៊ុន សែន ក្រោយពីប្រទេសកម្ពុជា ទទួលបានសន្តិភាពពេញលេញ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបាននូវសិទ្ធិពេញលេញ ក្នុងការប្រើប្រាស់ដីធ្លី កាត់បន្ថយវិវាទ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ ហើយមកដល់អាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គោលនយោបាយដីធ្លីនេះ នៅតែជាគោលនយោបាយចំបងសម្រាប់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។

ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្តុជូនពលរដ្ឋក្នុងភូមិកំពង់នង់ ឃុំកូនសត្វ និងពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ក្នុងភូមិអន្លង់ម៉ាក់ប្រាង្គ ភូមិម្លិចគល់ និងភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានលើកឡើងថា ក្រោមមាគាដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាស្ថាបនិកសន្តិភាព សម្តេចបានដាក់ចេញនូវគោលនយោបាយដីធ្លីដើម្បីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសទទួលបានការកាន់កាប់ដីធ្លីដែលមានក្រោយពេលសង្គ្រាមដោយស្របច្បាប់ និងក្នុងន័យដើម្បីកាត់បន្ថយវិវាទដីធ្លីរ៉ាំរ៉ៃ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា មកដល់បច្ចុប្បន្ននេះ ក្នុងអាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំគតិបណ្ឌិត និងស្រលាញ់ប្រជាពលរដ្ឋ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែដាក់ចេញនូវយន្តការថ្មីៗពាក់ព័ន្ធនឹងវិស័យដីធ្លី ពិសេសការជុំរុញដោយផ្ទាល់មកកាន់រដ្ឋបាលរាជធានី-ខេត្ត ពិសេសមន្ទីរជំនាញ ឱ្យធ្វើយ៉ាងណាពន្លឿនការចេញបណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋ ស្របទៅតាមផែនការដែលបានគ្រោងទុកដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ប្រកបដោយ ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ គោលនយោបាយដីធ្លី នៅតែជាគោលនយោបាយចំបងបំផុតសម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលនេះគឺបានបង្ហាញពីការគិតគូរខ្ពស់ពីសំណាក់ប្រមុខថ្នាក់ដឹកនាំប្រទេសក្នុងការផ្តល់នូវភាពស្របច្បាប់ក្នុងការកាន់កាប់ដីធ្លី។

យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត បានឱ្យដឹងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋក្នុងភូមិកំពង់នង់ ឃុំកូនសត្វ ស្រុកទឹកឈូ មានក្បាលដីសរុបចំនួន ២.២៩០ក្បាលដី ស្មើនឹង ១.០៣០គ្រួសារ។ ចំពោះការប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យដែលមាន៣ភូមិ រួមមាន៖ ភូមិអន្លង់ម៉ាក់ប្រាង្គ ភូមិផ្លិចគល់ និងភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ មានក្បាលដីប៉ាន់ស្មាន ៦.៤៧២ក្បាលដី ស្មើនឹង ១.៣៦២គ្រួសារ។

ក្នុងនោះ ភូមិអន្លង់ម៉ាក់ប្រាង្គ មានក្បាលដីប៉ាន់ស្មានចំនួន ២.៧០៨ក្បាលដី ស្មើនឹង ៤២៧គ្រួសារ, ភូមិម្លិចគល់ មានក្បាលដីប៉ាន់ស្មានចំនួន ៧៤៦ក្បាលដី ស្មើនឹង ១៨៥គ្រួសារ និងភូមិកំពង់ចិន មានក្បាលដីប៉ាន់ស្មានចំនួន ៣.០១៨ក្បាលដី ស្មើនឹង ៧៥០គ្រួសារ ៕

អត្ថបទដែលជាប់ទាក់ទង