**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញចែករំលែកបទពិសោធន៍ជូនដល់និស្សិតសាកលវិទ្យាល័យប៊ែលធី អំពីវិស័យការទូតសភា

ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចែករំលែកបទពិសោធន៍ លើប្រធានបទ “កិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋសភា” ជូនដល់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យប៊ែលធី សរុបចំនួន២,២៦៥នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាស ចោមចៅ)ដែលមានអ្នកចូលរួមផ្ទាល់ចំនួន ១,១៣១នាក់ និងចូលរួមតាមប្រព័ន្ធនិម្មិត (Zoom) នៅទីតាំងទី១ (ទួលស្លែង) ចំនួន ១,១៣៤នាក់។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលបានអនុញ្ញាតជូន ឯកឧត្តម សួស យ៉ារ៉ា ផ្តល់កិត្តិយសអញ្ជើញមកចែករំលែកបទពិសោធន៍ការងារការដឹកនាំ និងចំណេះដឹងពាក់ព័ន្ធនឹងកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋសភា ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតប៊ែលធីនាពេលនេះ។ ឯកឧត្តមបណ្ឌិតក៏បានផ្តាំផ្ញើ សិក្ខាកាមទាំងអស់ត្រូវត្រងត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ និងកត់ត្រានូវបទពិសោធន៍ និងចំណេះដឹងល្អៗសម្រាប់ទុកប្រើប្រាស់ជាទុនដើម្បីអភិវឌ្ឍសមត្ថភាពតទៅអនាគត។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះ ឯកឧត្តម សួស យ៉ារ៉ា បានអញ្ជើញចែករំលែកបទពិសោធន៍ ជូនដល់ថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យ និងនិស្សិតទាំងអស់ ដោយផ្តោតសំខាន់លើតួនាទីភារកិច្ចរបស់រដ្ឋសភាគឺមានមុខងារនីតិកម្ម ឬការតាក់តែងច្បាប់ មុខងារតាមដានត្រួតពិនិត្យការអនុវត្តច្បាប់ និងមុខងារភាពជាតំណាងរបស់ប្រជាពលរដ្ឋ ជាពិសេសរដ្ឋសភាក៏មានតួនាទីអាចធ្វើសេចក្តីស្នើច្បាប់បានផងដែរ។

ឯកឧត្តមបានមានប្រសាសន៍បន្តថា នាពេលបច្ចុប្បន្ននេះគឺជាសម័យកាលឌីជីថល ដែលធ្វើឱ្យសង្គមមានភាពជឿនលឿន ជាពិសេសធ្វើឱ្យមានការប្រកួតប្រជែងលើបច្ចេកវិទ្យា។ ឯកឧត្ដមក៏បានជម្រាបជូនអង្គសិក្ខាសាលាបានជ្រាបអំពីគោលនយោបាយការបរទេសរបស់កម្ពុជា ដែលមានចែងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាយុទ្ធសាស្ត្រត្រីកោណ (១៩៩៨-២០០៣) យុទ្ធសាស្ត្រចតុកោណទាំង ៤ដំណាក់កាល (២០០៣-២០២៣) យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (២០២៣-២០២៨)ផងដែរ។

ឯកឧត្ដមបានបន្ថែមថា កម្ពុជាមានបទពិសោធន៍ក្នុងការកសាងសន្តិភាពជាក់ស្តែងរបស់ខ្លួន និងអាចផ្លាស់ប្តូរ បទពិសោធន៍ជាមួយនឹងបណ្តាសភានៅលើសកលលោកដោយផ្អែកលើគោលការណ៍៥យ៉ាងគឺ៖
១-សាមគ្គីភាពគ្នាក្នុងភាពចម្រុះ
២-ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក ការទុកចិត្តគ្នាទៅវិញទៅមក និងការផ្តល់ផលប្រយោជន៍ទៅមកដើម្បីសន្តិភាព និងវិបុលភាព (M4P2)
៣-ភាពអត់ឱន យុត្តិធម៌ និងសមភាព
៤-ការរួមរស់ជាមួយគ្នាដោយសន្តិភាព និងការទប់ស្កាត់ជម្លោះ
៥-វប្បធម៌នៃសន្តិភាព។

ឯកឧត្តម សួស យ៉ារ៉ា បានគូសបញ្ចាក់ថា កន្លងមកគោលនយោបាយការទូតសភាគឺជាការទូតប្រជាជន ជាទូទៅកិច្ចការងារការទូតត្រូវគេយល់ឃើញថា ជាការងាររបស់ស្ថាប័ននីតិប្រតិបត្តិ ដែលអនុវត្តដោយក្រសួងការបរទេស ប៉ុន្តែនៅក្នុងទសវត្សន៍ចុងក្រោយនេះស្ថាប័ននីតិប្បញ្ញត្តិមានតួនាទីយ៉ាងសំខាន់ក្នុងភាពជាតំណាងរបស់ប្រជាជនដើម្បីពង្រីកចំណងមិត្តភាពជាមួយសភា នៃបណ្តាប្រទេសជាមិត្តទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ វិស័យការទូតសភា (រដ្ឋសភា និងព្រឹទ្ធសភា) គឺជាការងារការទូតច្រកទី២ (Track ២) ហើយត្រូវបានអនុវត្តយ៉ាងទៀតទាត់តាមនីតិកាលនីមួយៗស្របទៅតាមគោលនយោបាយរបស់គណបក្សដឹកនាំ និងកម្មវិធីនយោបាយការទូតរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងការពារផលប្រយោជន៍ជាតិ ឯករាជ្យ អធិបតេយភាព បូរណភាពទឹកដី និងការអភិវឌ្ឍសេដ្ឋកិច្ច ៕

អត្ថបទដែលជាប់ទាក់ទង