សម្ដេចធិបតី ណែនាំឱ្យក្រសួងរ៉ែ និងថាមពល សង់ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមផ្លូវជាតិឱ្យបានច្រើន
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងរ៉ែ និងថាមពល សង់ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមផ្លូវជាតិឱ្យបានច្រើន ហើយគិតគូរខ្ពស់ពីសុវត្ថិភាព។
សម្ដេចបានណែនាំបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ ដំឡើង គ្រឿង បង្គុំរថយន្ត Ford របស់ក្រុមហ៊ុនRMA Cambodia ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ។
ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្ត្រ៏ ក៏បានណែនាំឱ្យក្រសួងរ៉ែ និង ថាមពល សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិចារណាកែសម្រួលលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការផ្គត់ផ្គង់ថាមពលអគ្គិសនីស្របតាមស្តង់ដា Clean Energy ដើម្បីបំពេញលក្ខខណ្ឌតម្រូវក្នុងការនាំចេញទំនិញផងដែរ៕