លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំកិច្ចប្រជុំសមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំទិវា ៨ឧសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំសមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដែលប្រព្រឹត្តទៅនៅសាលប្រជុំ A ជាន់ទី៣ នៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ដែលរបៀបវារៈនៃកិច្ចប្រជុំ មានដូចតទៅ៖
១-អានសេចក្តីសម្រេច ស្តីពីការចាត់តាំង គណៈកម្មការ និងអនុគណៈកម្មការរៀបចំខួបទី ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ និង ខួបកំណើត ៧០ឆ្នាំ របស់កាកបាទក្រហមកម្ពុជា។
២-របាយការណ៍សកម្មភាពការងារកន្លងមក និងផែនការអនុវត្តបន្ត របស់អនុគណៈកម្មការ នីមួយៗ។
៣-មតិណែនាំ របស់ លោកជំទាវបណ្ឌិត ប្រធានគណៈកម្មការរៀបចំទិវា៨ឧសភា។
៤-បញ្ហាផ្សេងៗ។
បន្ទាប់ពីកិច្ចប្រជុំខាងលើរួចមក លោកជំទាវបណ្ឌិតប្រធានអង្គប្រជុំ បានអញ្ជើញត្រួតពិនិត្យដំណើរការសកម្មភាពក្រុមការងារកៀរគររកមូលនិធិផងដែរ ៕

