**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក

គណៈកម្មការវាយតម្លៃនិងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៥ ពិនិត្យនិងសម្រេចលើបញ្ជីឈ្មោះសហគ្រាសដែលនឹងទទួលបានពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៥

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈកម្មការវាយតម្លៃនិងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ ២០២៥ ដែលជាយន្តការត្រីភាគី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ វាយតម្លៃ និងជ្រើសរើសបញ្ជីបេក្ខភាពសហគ្រាស ដែលនឹងត្រូវទទួលពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ប្រចាំឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការ វាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ប្រចាំឆ្នាំ២០២៥ និងមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មការស្របតាមកូរ៉ុមដែលបានកំណត់។

តាមរយៈកិច្ចប្រជុំជាបន្តបន្ទាប់របស់គណៈកម្មការវាយតម្លៃ ការជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយត្រូវអនុវត្តស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីទទួលបានពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” សហគ្រាសត្រូវបំពេញគ្រប់លក្ខខណ្ឌវិនិច្ឆ័យនៃអនុលោមភាពចំនួន ៨ ដូចខាងក្រោម៖
១- អនុលោមភាពនៃលក្ខខណ្ឌការងារ
២- អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង
៣- អនុលោមភាពនៃទំនាក់ទំនងវិជ្ជាជីវៈ
៤- អនុលោមភាពនៃលក្ខខណ្ឌស្តីពីសុវត្ថិភាព និងសុខភាពការងារ
៥- អនុលោមភាពនៃរបបសន្តិសុខសង្គម
៦- អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតជាជនពិការ
៧- អនុលោមភាពនៃការអនុវត្តកម្មវិធីលើកកម្ពស់ផលិតភាពការងារ
៨- អនុលោមភាពនៃការអនុវត្តកម្មវិធីទទួលខុសត្រូវសង្គម។

ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ជាពានរង្វាន់ថ្នាក់ជាតិ ដែលត្រូវបានបែងចែកជា ៣កម្រិត៖ ផ្កាយ១ ផ្កាយ២ និងផ្កាយ៣ ទៅតាមចំនួនកម្មករនិយោជិតនៃសហគ្រាសតាមវិស័យនីមួយៗ។

ផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យ និងនីតិវិធី ដែលបានកំណត់ គណៈកម្មការវាយតម្លៃបានធ្វើការពិនិត្យនិងវាយតម្លៃយ៉ាងល្អិតល្អន់លើគ្រប់ទិដ្ឋភាព ដើម្បីធានាថា ពានរង្វាន់ដែលផ្តល់ជូនអាចបញ្ជាក់យ៉ាងច្បាស់អំពីអនុលោមភាពរបស់សហគ្រាសជ័យលាភីនីមួយៗ និងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅតាមសហគ្រាសទាំងនោះ។

តាមរយៈការពិនិត្យ និងផ្ទៀងផ្ទាត់លើលទ្ធផលនៃរបាយការណ៍ស្វ័យប្រកាសអធិការកិច្ចការងាររបស់សហគ្រាស គណៈកម្មការវាយតម្លៃបានបោះឆ្នោតផ្តល់ការឯកភាពលើបញ្ជីបេក្ខភាពសហគ្រាសដែលនឹងត្រូវទទួលបានពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ប្រចាំឆ្នាំ២០២៥។

សហគ្រាសជ័យលាភីនឹងត្រូវប្រកាសជាផ្លូវការនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នាសប្តាហ៍ក្រោយនេះ៕

អត្ថបទដែលជាប់ទាក់ទង