សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រំពឹងថា ផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀត មកកាន់តំបន់នេះ និងជួយផ្តល់ការងារជូនប្រជាពលរដ្ឋ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម ប្រវែងសរុប ១១៤,៩៩២ គីឡូម៉ែត្រ”មានតម្លៃប្រមាណ១៣៣លានដុល្លារអាម៉េរិក នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានសម្តែងក្តីរីករាយ និងសាទរចំពោះចំពោះពលរដ្ឋនៅខេត្តកំពង់ចាម និងត្បូងឃ្មុំ ដែលទទួលបានសមិទ្ធផលថ្មី។
សម្តេចធិបតីបន្ថែមថា ផ្លូវជាតិ៧១សេ ក៏បានជួយសម្រួលការធ្វើដំណើរ និងទាក់ទាញវិស័យទេសចរណ៍ផងដែរ ហើយដរាបណាគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ គឺរាជរដ្ឋាភិបាលនៅតែបន្តកសាងសមិទ្ធផលជូនប្រជាពលរដ្ឋ៕

