**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ

គណៈប្រតិភូជាន់ខ្ពស់រដ្ឋកម្ពុជា ដឹកនាំដោយ សម្តេច ឃួន សុដារី អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥ នៃសហព័ន្ធសន្តិភាពសាកល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែមេសាឆ្នាំ២០២៥នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមពិធីបើកជាផ្លូវការនៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥ នៃសហព័ន្ធសន្តិភាពសាកល ក្រោមមូលបទ “បញ្ហាប្រឈមនាពេលបច្ចុប្បន្នចំពោះសណ្តាប់ធ្នាប់ពិភពលោកៈ ការបង្កើតយុគសម័យថ្មី ដែលមានសន្តិភាព និងវិបុលភាព” ដោយមានប្រតិភូចូលរួមសរុបប្រមាណជិត ១០០០នាក់ ដែលក្នុងនោះមានគណៈប្រតិភូបរទេស ចំនួនប្រមាណ ៥០០នាក់ ដែលក្នុងនោះមានប្រតិភូស្ថាបន័សភាចំនួន ៤៥ប្រទេស។

ក្នុងពិធីបើកកិច្ចប្រជុំកំពូលឆ្នាំ២០២៥ របស់ (UPF)នេះ មានការអញ្ជើញថ្លែងសុន្ទរកថា ដោយវាគ្មិនកិត្តិយសសំខាន់ៗ រួមមានៈ លោកបណ្ឌិត ឆាល យ៉ាង (Dr. Charles S. Yang) ប្រធាន UPF អន្តរជាតិ លោកស្រី ប៉ូលឡា វាយ ខេន (Poster Paula White Cain) ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសាសនា របស់ប្រធានាធិបតី ត្រាំ នៃសហរដ្ឋអាមេរិក និងឯកឧត្តម ភីលមិន យ៉ាង (Hon. Philemon Yang) ប្រធានមហាសន្និបាតនៃអង្គការសហប្រជាជាតិលើកទី៧៩ ដែលបានសង្កត់អំពីសារៈសំខាន់នៃសន្តិភាព និងការធ្វើការរួមគ្នា ដើម្បីថែរលក្សា និងលើកម្ពស់សន្តិភាព និងវិបុលភាពរួម។

សូមជម្រាបថា៖ កិច្ចប្រជុំកំពូលពិភពលោក២០២៥ ជាការជួបជុំដ៏ធំមួយដែលមានគណៈប្រតិភូមកពីស្ថាប័នផ្សេងៗគ្នា មានទំាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ថ្នាក់ដឹកនាំសាសនា អ្នកស្រលាញ់សន្តិភាព និងវិស័យឯកជន សង្គមស៊ីវិល នៅក្នុងគោលដៅតែមួយដើម្បីការលើកកម្ពស់សន្តិភាពនិងវិបុលភាពសម្រាប់ទំាងអស់គ្នា។ កិច្ចប្រជុំកំពូលពិភពលោក ជាវេទិកាបើកចំហ និងលំហប្រកបដោយសុវត្ថិភាព សម្រាប់ការពិភាក្សា ការចែករំលែក ផ្លាស់ប្តូរយោបល់ និងចាត់វិធានការជាក់ស្តែងដើម្បីឈានទៅសម្រេចបាននូវសន្តិភាពពិភពលោក។

កិច្ចប្រជុំកំពូលនេះបានប្រព្រឹត្តិទៅស្របខួបលើកទី៨០ នៃអង្គការសហប្រជាជាតិ និងស្របពេលដែលពិភពលោកកំពង់ជួបប្រទះនូវបញ្ហាប្រឈម វិបត្តិនានា និងជាវេទិកាមួយដ៏សំខាន់ផ្តល់ឱកាសឱ្យមានការរួមគ្នា ដើម្បីលើកកម្ពស់ សន្តិភាព និងវិបុលភាពសម្រាប់មនុស្សជាតិ។ ដូច្នេះអ្នកចូលរួមទាំងអស់គ្នា មានក្តីសង្ឃឹមថា នេះជាឱកាសមួយដើម្បីជជែក ពិភាក្សា និងផ្លាស់ប្តូរទស្សន យោបល់គ្នា និងស្វែងរកនូវវិធីសាស្រ្ត គន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ។

ក្រោយពីពិធីបើកជាផ្លូវការ និងសម័យប្រជុំពេញអង្គលើកទី១ បញ្ចប់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថា ពិសេសមួយទៅកាន់កិច្ចប្រជុំនៅក្នុងសម័យប្រជុំពេញអង្គលើកទី២ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង