**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង

អូស្ត្រាលី បដិសេធសំណើរបស់ចិន ដើម្បីធ្វើការរួមគ្នាទប់ទល់នឹងពន្ធរបស់អាម៉េរិក

កង់បេរ៉ា៖ អូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍ទី១០មេសានេះ បានបដិសេធសំណើរបស់មហាយក្សចិន ដើម្បីធ្វើការរួមគ្នាទប់ទល់នឹងពន្ធរបស់សហរដ្ឋអាម៉េរិក។ រដ្ឋធានីកង់បេរ៉ាអះអាងថា ខ្លួននឹងមិនចូលដៃជាមួយចិនឡើយ ផ្ទុយទៅវិញខ្លួននឹងបន្តធ្វើពិពិធកម្មពាណិជ្ជកម្ម និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន។

ឧបនាយករដ្ឋមន្ត្រី លោក រីឆាត ម៉ាឡេស បានប្រាប់ទូរទស្សន៍ Sky News ថាយើងនឹងមិនចាប់ដៃជាមួយប្រទេសចិន ទាក់ទងនឹងការប្រកួតប្រជែងណាមួយដែលកំពុងកើតឡើងនៅក្នុងពិភពលោកនោះទេ។ លោកសំដៅលើសំណើរបស់ឯកអគ្គរដ្ឋទូតចិនសម្រាប់ប្រទេសទាំង២ ឱ្យចាប់ដៃគ្នាលើពាណិជ្ជកម្ម។ លោកបន្តថា៖«យើង​មិន​ធ្វើ​ដូច្នេះ​ទេ។ អ្វី​ដែល​យើង​កំពុង​ធ្វើ​ គឺ​ការ​ស្វែងរក​ផលប្រយោជន៍​ជាតិ​របស់​អូស្ត្រាលី និង​ធ្វើ​ពិពិធកម្ម​ពាណិជ្ជកម្ម​របស់​យើង​ជុំវិញ​ពិភពលោក។

ឧបនាយករដ្ឋមន្ត្រីរូបនេះសង្កត់ធ្ងន់ថា អូស្ត្រាលីនឹងកសាងភាពធន់នឹងសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ឥណ្ឌូណេស៊ី ឥណ្ឌា អង់គ្លេស និងមជ្ឈិមបូព៌ា។

ការលើកឡើងរបស់លោក ម៉ាឡេស ធ្វើឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតចិនប្រចាំនៅអូស្ត្រាលី លោក ស៊ាវ ឈៀន  ជំរុញឱ្យរដ្ឋធានីកង់បេរ៉ាសហការជាមួយរដ្ឋធានីប៉េកាំង ដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មសកលពហុភាគី។

លោក ស៊ាវ បានរៀបរាប់ថា នៅក្រោមកាលៈទេសៈថ្មី ចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយប្រទេសអូស្ត្រាលី និងសហគមន៍អន្តរជាតិ ដើម្បីរួមគ្នាឆ្លើយតបទៅនឹងការផ្លាស់ប្ដូររបស់ពិភពលោក។

ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសផ្អាករយៈពេល៣ខែពេញលើការយកពន្ធគយបដិការ (ទៅវិញទៅមក) ដែលបានចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រ លើកលែងតែគូប្រជែងស៊ីសាច់ហុតឈាមចិន។ លោក​បាន​បង្កើន​អត្រា​ពន្ធ​លើ​ការ​នាំ​ចូល​របស់​ចិន​រហូត​ដល់១២៥ភាគរយ ដែលប្រៀបដូចជាយកសាំងចាក់បន្ថែមលើភ្លើងសង្គ្រាមពាណិជ្ជកម្ម។ នោះអាចបង្កហានិភ័យដល់អូស្ត្រាលី ដែលដឹកជញ្ជូនទំនិញជិតមួយភាគបីទៅកាន់ប្រទេសចិន។ ចំណែក ការនាំចេញទៅកាន់សហរដ្ឋអាម៉េរិកមានតិចជាង៥ ភាគរយនៃការនាំចេញទំនិញសរុបរបស់ប្រទេសអូស្ត្រាលី។

ធនាគារកណ្តាលរបស់ប្រទេសអូស្ត្រាលី បានព្រមានពីភាពមិនច្បាស់លាស់ដែលកំពុងបន្តលើពន្ធគយ និងការរឹតបន្តឹងពាណិជ្ជកម្មផ្សេងទៀតរវាងសហរដ្ឋអាម៉េរិក និងប្រទេសដែលមានសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការវិនិយោគអាជីវកម្ម និងការសម្រេចចិត្តលើការចំណាយគ្រួសារនៅក្នុងប្រទេស។ បុរសសេដ្ឋកិច្ច ត្រាំ បានដាក់ពន្ធឯកតោភាគី១០ភាគរយលើប្រទេសអូស្ត្រាលី ជាកម្រិតទាបនៃពន្ធទៅវិញទៅមកសម្រាប់ការនាំចូលទាំងអស់ទៅកាន់សហរដ្ឋអាម៉េរិក។

អត្ថបទដែលជាប់ទាក់ទង