ដំណើរការសាងសង់ និងរៀបចំតុបតែងនៅតំបន់នានាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ សម្រេចបានស្ទើរតែមួយរយភាគរយហើយ!

ភ្នំពេញ៖ ដំណើរការសាងសង់ និងរៀបចំតុបតែងនៅតំបន់នានាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ សម្រេចបានស្ទើរតែមួយរយភាគរយហើយ ទិដ្ឋភាពនៃការរៀបចំ តុបតែងយ៉ាងបុិនប្រសប់ រួមបញ្ចូលនូវគំនិតច្នៃប្រឌិតថ្មី បានបង្កើតនូវផ្ទាំងទស្សនីយភាពគួរជាទីគយគន់។
ផ្ទាំងទស្សនីយភាពទាំងនេះ បានរំលេចអំពី ទំនៀមទម្លាប់ ប្រពៃណី និងសិល្បៈបុរាណខ្មែរជាច្រើនទម្រង់ ដែលនាំឱ្យអារម្មណ៍អ្នកទស្សនា ហាក់ដូចជាស្ថិតនៅក្នុងសម័យកាលអង្គរដ៏រុងរឿង។ អង្គរសង្ក្រាន្ត រង់ចាំស្វាគមន៍បងប្អូនទាំងអស់គ្នា៕

