ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាល និងក្រុមហ៊ុន KESS Innovation PLC ដើម្បីលើកកម្ពស់ការផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមបណ្ដារាជធានី ខេត្ត នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីឯកឧត្តម បួន ហេង អគ្គនាយករង និងជាអគ្គលេខាធិការរងនៃ គ.គ.ស. លោកប្រធាននាយកដ្ឋានមុខងារនិងធនធាន និងតំណាងក្រុមហ៊ុន KESS Innovation PLC ៕

