**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់តំណាងនាំយកថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ទៅប្រគល់ជូនក្រុមគ្រួសារសពលោកអនុ​សេនីយ៍​ត្រី​ អែម​ ពេញ​ចិត្ត​

ភ្នំពេញ​៖​ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅរសៀល​ថ្ងៃ​ទី​០៧ ខែមេសា ​ឆ្នាំ២០២៥ បាន​ចាត់​តាំង​លោក​ឧត្ដមសេនីយ៍​ត្រី​ វង្ស​ វិត​ ស្នង​ការ​រង​ផែន​ការ​ងារ​ធនធាន​មនុស្ស ​ដឹកនាំ​កម្លាំង​ផែន​ការ​ងារ​សណ្តាប់​ធ្នាប់​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​និង​ប្រគល់​ថវិកា​​ចំនួន​ ៩,៩០០,០០០រៀល (ប្រាំបួនលានប្រាំបួនសែនរៀលគត់) ក្នុង​នោះ​ថវិកា​ចំនួន ​៦,០០០,០០០រៀល ​ជា​ថវិកា​របស់​សមាគមន៍​មិត្ត​នគរបាល​ជាតិ​កម្ពុជា ​និង​ ៣,៩០០,០០០រៀល ​ជា​ថវិកា​បាន​មក​ពីរ​ការ​ចូលរួម​របស់​កងកម្លាំង​ក្នុង​ផែន​ការ​ងារ​សណ្តាប់​ធ្នាប់​ជូន​គ្រួសារ​សពលោក​អនុសេនីយ៍​ត្រី​ អែម​ ពេញ​ចិត្ត​ ដែល​​បាន​ទទួល​មរណភាព​ នៅ​ថ្ងៃទី០៥ ខែ​មេសា​ ឆ្នាំ​២០២៥ នៅ​គេហដ្ឋាន​នៃ​សពស្ថិត​នៅ​ភូមិ​ឫស្សី​ក្រោក​ ឃុំ​ឫស្សី​ក្រោក​ ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​។

​ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នេះ​លោក​ឧត្ដមសេនីយ៍​ត្រី​ ​វង្ស​ វិត​ បាន​ពាំនាំ​ការ​ចូលរួម​មរណទុក្ខ​និង​ចូល​រួម​សោកស្ដាយ​ជា​មួយ​ក្រុម​គ្រួសារ​នៃសព​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​នគរបាល​ខេត្ត​ចំពោះ​ការ​បាត់​បង់​ស្វាមីជាទី​គោរព​ស្រឡាញ់ដ៏ជ្រាល​ជ្រៅ​ និង​ធ្លាប់​ផ្ដល់​នូវ​ព្រហ្ម​វិហារធម៌​ចំពោះ​ក្រុម​គ្រួសារ​នា​គ្រា​កន្លង​មក​​ ៕

អត្ថបទដែលជាប់ទាក់ទង