**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ

ប្រជាជនអាមេរិករាប់ម៉ឺននាក់ នាំគ្នាធ្វើបាតុកម្មនៅតាមទីក្រុងធំៗ ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងគោលនយោបាយដ៏ចម្រូងចម្រាស របស់លោក ត្រាំ

វ៉ាស៉ីនតោន៖ កាលពីថ្ងៃសៅរ៍ ទី៥ ខែមេសា ប្រជាជនអាមេរិកខ្ទង់ម៉ឺននាក់ បាននាំគ្នាធ្វើបាតុកម្មនៅតាមទីក្រុងធំៗ ទូទាំងសហរដ្ឋអាមេរិក ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹង គោលនយោបាយដ៏ចម្រូងចម្រាស របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ខណៈវាគឺជាសកម្មភាពបាតុកម្មធំបំផុត គិតចាប់តាំងពីរូបលោក បានត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីខែមករា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ប្រជាជនអាមេរិកទាំងឡាយ ដែលមិនពេញចិត្តចំពោះ គោលនយោបាយរបស់ ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ រួមមានចាប់ពី ការជម្រុះបុគ្គលិករដ្ឋ និងការបង្រ្កាបជនអន្តោប្រវេសន៍ រហូតដល់ការថយចុះសិទ្ធិសេរីភាពពលរដ្ឋ និងរឿងពន្ធគយ បានប្រមូលផ្តុំគ្នាតវ៉ា នៅតាមទីក្រុងនិងរដ្ឋដូចជា Washington, New York, Houston, Florida, Colorado និង Los Angeles ជាដើម ក្នុងចំណោមទីតាំងជាច្រើនផ្សេងទៀត។

ក្រោយឡើងកាន់អំណាចបានត្រឹមប៉ុន្មានខែ លោក ត្រាំ បានបង្កឱ្យប្រជាជនអាមេរិកជាច្រើន មានការខឹងសម្បាររួចជាស្រេច តាមរយៈការប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបង្រួមរដ្ឋាភិបាល, បង្ខំឱ្យមានការទទួលយកគុណតម្លៃអភិរក្សនិយមនៅគ្រប់កន្លែង, ដាក់សម្ពាធជាទម្ងន់ទៅលើបណ្តាប្រទេសជាមិត្ត ជុំវិញបញ្ហាអន្តោប្រវេសន៍និងពាណិជ្ជកម្ម ហើយបង្កើតភាពស្រពេចស្រពិល ដែលធ្វើឱ្យទីផ្សារភាគហ៊ុន ដាំក្បាលចុះយ៉ាងគំហុក។

គួរបញ្ជាក់ថា ទោះជាបែបនេះក៏ដោយ លោក ត្រាំ ហាក់នៅតែមានប្រជាប្រិយភាពដដែល ក្នុងចំណោមក្រុមអ្នកគាំទ្រស្នូលរបស់ខ្លួន ហើយ​កាលពីថ្ងៃសុក្រសប្តាហ៍នេះ រូបលោកបានប្រកាសថា គោលនយោបាយរបស់លោក នឹងគ្មានថ្ងៃប្រែប្រួលនោះឡើយ។

អត្ថបទដែលជាប់ទាក់ទង