សម្តេចធិបតី៖ ការរើសអើងជាតិសាសន៍ ជាកត្តាដែលនាំឱ្យមានការបែកបាក់ក្នុងសង្គម

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ការប្រេះស្រាំជាតិសាសន៍ ការរើសអើងជាតិសាសន៍ ជាកត្តាមួយផ្នែកដែលនាំឱ្យមានការបែកបាក់ក្នុងសង្គម។
ក្នុងឱកាសអញ្ជើញពិសាអាហារស្រាយបួសជាមួយ បងប្អូន ខ្មែរ-ឥស្លាមនៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ហេតុនេះយើងត្រូវរួមសាមគ្គីគ្នា រក្សាសុខដុមភាពក្នុងសង្គម ដើម្បីកម្ពុជាមានសុខសន្តិភាពបានអង្វែងយូរ និងការអភិវឌ្ឍជានិរន្តរ៍។
សម្តេចធិបតីបន្ថែមថា សម្តេចសប្បាយរីករាយដែលបានចូលរួមពិធីពិសាអាហារ ស្រាយ បួសខែរ៉ាម៉ាឌន ជាមួយ បងប្អូន ខ្មែរ-ឥស្លាម ហើយប្រទសកម្ពុជា គ្មានការបៀតបៀន និងជម្លោះសាសនាឡើយកម្ពុជាមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា៕

