សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិសាអាហារ ស្រាយ បួសខែរ៉ាម៉ាឌន

ភ្នំពេញ៖ នៅល្ងាចថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញពិសាអាហារស្រាយបួសជាមួយ បងប្អូន ខ្មែរ-ឥស្លាម។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកបណ្ឌិត Johari Bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី និងលោក Dato’ Ahmad Azam Abdul Rahman បេសកជនពិសេសប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជាផងដែរ។
សូមរំលឹកថា ចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅកម្ពុជា ហើយមាននៅបណ្តា ប្រទេស ខ្លះចាប់ផ្តើមពីថ្ងៃទី១ ខែមីនា ត្រូវនឹងថ្ងៃទី១ ខែរ៉ាម៉ាឌន ឆ្នាំ១៤៤៦ មូហាំម៉ាត់ សករាជ សាសនិកឥស្លាមកម្ពុជា សាសនិកឥស្លាមនៅលើសកលលោក កំពុងបួសតមអាហារមួយខែ ពីព្រលឹមរហូតដល់ថ្ងៃលិចប្រមាណជាង ១៤ ម៉ោង ដោយមានការប្រែប្រួលតាមតំបន់ខ្លះ ដែលជាកាតព្វកិច្ចទី៤ ក្នុង ចំណោម កាតព្វកិច្ចទាំង៥របស់សាសនាឥស្លាម៕
