**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”**ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញរោងចក្រកែច្នៃកាកស្រាបៀររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ**កាកបាទក្រហមកម្ពុជា មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ!

រដ្ឋមន្រ្តីសុខាភិបាល៖ បរិបទឌីជីថល នឹងចូលរួមផ្តល់ជម្រើសសម្រាប់ការគាំពារសុខភាព សេវាកម្ម ការថែទាំសុខភាព កាត់បន្ថយការចំណាយសម្រាប់អ្នកជំងឺ និងការលើកកម្ពស់សមធម៌

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម Jaques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងឱកាសបើកសិក្ខាសាលាស្តីពី «ការប្រើប្រាស់ និងផលប្រយាជន៍នៃ Machine Learning តាមរយៈបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យសុខាភិបាល» និងផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវនៃគម្រោង «ការចូលរួមកាត់បន្ថយភាពស៊ាំនៃឱសថប្រឆាំងមេរោគដោយប្រើប្រាស់ Machine Learning តាមរយៈបញ្ញាសិប្បនិម្មិត (AI)»។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម Jaques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ការប្រើប្រាស់ Machine Learning បញ្ញាសិប្បនិម្មិត (AI) នេះ និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងភាពស៊ាំ នៃឱសថប្រឆាំងមេរោគ ដែលពិភពលោក ហៅថាជា Silent pandemic ព្រោះវាអាចបណ្តាលឱ្យមានការស្លាប់បាត់បង់ជីវិតអ្នកជំងឺជាច្រើន និងធ្វើឱ្យមានការចំណាយ ក្នុងការព្យាបាលមានកម្រិតកាន់តែខ្ពស់នៅទូទាំងពិភពលោក។ ការទប់ស្កាត់ភាពស៊ាំនៃឱសថប្រឆាំងនឹងមេរោគនេះ ទាមទារនូវយន្តការរួមគ្នា ដែលត្រូវផ្តើមចេញពីយើងម្នាក់ៗ រួមមានទាំងអ្នកជំងឺ ទាំងគ្រូពេទ្យ ត្រូវមានការយល់ដឹង អំពីភាពស៊ាំនៃឱសថប្រឆាំងមេរោគ និងការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យបានសមស្រប និងត្រឹមត្រូវ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថាតាមរយៈបញ្ញាសិប្បនិម្មិត នឹងកាត់បន្ថយជាអតិបរមា នូវភាពស៊ាំនៃឱសថប្រឆាំងមេរោគ។ ចំពោះការងារសិក្សាស្រាវជ្រាវ ដែលយើងបានយកមកផ្សព្វផ្សាយនាពេលនេះ នឹងបានបង្ហាញឱ្យយើងឃើញថា ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់គ្រូពេទ្យ ក្នុងការសម្រេចចិត្តធ្វើការព្យាបាលអ្នកជំងឺឱ្យកាន់តែទាន់ពេល និងមានប្រសិទ្ធភាព នៅពេលកំពុងរង់ចាំទទួលលទ្ធផលពីមន្ទីរពិសោធន៍។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖

១. ក្រុមការងារមន្ទីរពេទ្យ បន្តដាក់បញ្ចូលទិន្នន័យជាក់ស្តែង ពីអ្នកជំងឺកម្ពុជាបន្ថែម ដើម្បីឲ្យការហ្វឹកហាត់ ម៉ូដែល Machine Learning ទទួលបានទិន្នន័យអំពីគំរូភាពស៊ាំមេរោគ របស់អ្នកជំងឺកាន់តែច្រើន ដែលនឹងធ្វើឱ្យ Application នេះ កាន់តែមានភាពសុក្រិត ក្នុងការប៉ាន់ប្រមាណកម្រិតភាពស៊ាំនៃឱសថប្រឆាំងមេរោគ។

២. បំពេញនូវឯកសារព័ត៌មានរបស់អ្នកជំងឺឱ្យបានលម្អិត និងពេញលេញ ព្រមទាំងប្រវត្តិនៃការសម្រាកពេទ្យ ដើម្បីក្លាយជាប្រយោជន៍ សម្រាប់ការសិក្សាស្រាវជ្រាវផ្សេងៗ សំដៅបង្កើនប្រសិទ្ធភាពនៃការការពារ ថែទាំ និងព្យាបាល។

៣. ពង្រីកការប្រើប្រាស់ Machine Learning នេះ ឱ្យបានទូលំទូលាយ កម្រិតទូទាំងប្រទេស ទាំងវិស័យរដ្ឋ និងឯកជន នៅពេលណាដែល Machine Learning នេះ មានភាពសុក្រិតក្នុងការប៉ាន់ប្រមាណកម្រិតភាពស៊ាំនៃឱសថប្រឆាំងមេរោគ។

៤. បន្តយកចិត្តទុកដាក់ពង្រឹងយន្តការដែលមានស្រាប់ និងរៀបចំយន្តការថ្មីៗបន្ថែម ដើម្បីធានាថាកម្រិតភាពស៊ាំនៃឱសថប្រឆាំងមេរោគនៅប្រទេសកម្ពុជា ត្រូវបានកាត់បន្ថយជាអតិបរមា។

៥. ខិតខំបង្កើនការងារស្រាវជ្រាវ នវានុវត្តន៍ផ្សេងៗទៀត ក្នុងវិស័យសុខាភិបាល ដោយឱបក្រសោបឱ្យបានជាអតិបរមា នូវការវិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដើម្បីសម្រួល និងបង្កើនប្រសិទ្ធភាពនៃការ
ផ្តល់សេវាសុខាភិបាល។

ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក៏ដូចជាអង្គភាពសុខាភិបាលទាំងអស់ ព្រមទាំងអង្គភាពពាក់ព័ន្ធផ្សេងៗ ខិតខំបន្តការងារស្រាវជ្រាវ នវានុវត្តន៍ ទាក់ទងនឹងប្រព័ន្ធសុខាភិបាលឌីជីថលនេះបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋយើង ដែលជាជាមូលធនមនុស្សដ៏រឹងមាំ ដើម្បីចូលរួមទាំងអស់គ្នា ក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលខ្ពស់ និងមានសេដ្ឋកិច្ចធន់រឹងមាំ ត្រឹមឆ្នាំ២០៥០។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ៕

អត្ថបទដែលជាប់ទាក់ទង