**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក

បទវិភាគ៖”ធ្វើពហិការចំពោះទំនិញអាមេរិក” ការគំរាមកំហែងខាងពន្ធគយរបស់លោកត្រាំធ្វើឱ្យប្រជាជនអឺរ៉ុបខឹងសម្បា

ទិញទំនិញអាមេរិកឬមួយក៏មិនទិញទំនិញអាមេរិក ? បើនិយាយចំពោះប្រជាជនអឺរ៉ុប នេះគឺជាបញ្ហាលំបាកដ៏កម្រមានមួយ ។
បច្ចុប្បន្ននេះ អារម្មណ៍ស្ទាក់ស្ទើរបែបនេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញទំនាក់ទំនងសង្គមអន្តរជាតិ ។ ចាប់ពីខែកុម្ភៈ ឆ្នំនេះតទៅ ការពិគ្រោះពិភាក្សាស្តីពី”សកម្មភាពធ្វើពហិការរបស់អឺរ៉ុបចំពោះទំនិញអាមេរិក”បានកើនឡើងយ៉ាងខ្លាំងនៅលើបណ្តាញទំនាក់ទំនងសង្គម ដូចជា X ជាដើម ។
ក្នុងរយៈពេលជាយូរមកហើយ អឺរ៉ុបនិងសហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ ។ លើកនេះ ហេតុអ្វីបានជាប្រជាជនអឺរ៉ុបប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើពហិការចំពោះទំនិញអាមេរិក ?
បើមើលពីមូលហេតុផ្ទាល់អាចឃើញថា នេះគឺពាក់ព័ន្ធនឹងការបង្ហាញអាកប្បកិរិយារបស់សហរដ្ឋអាមេរិកចំពោះកោះ Greenland ។ មុនពេលលោកត្រាំឡើងកាន់មុខតំណែងជាប្រធានាធិបតីអាមេរិកជាផ្លូវការ លោកក៏បានព្រលយសម្តីថា នឹងលេបយកទឹកដីកោះ Greenland ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ប្រទេសដាណឺម៉ាក ហើយបានអះអាងថា មិនច្រានចោលលទ្ធភាពដែលប្រើប្រាស់កម្លាំងយោធានោះទេ ។ ប្រជាជនអឺរ៉ុបសម្គាល់ឃើញថា នេះជាការជ្រៀតជ្រែកដោយគ្មានហេតុផលរបស់អាមេរិកចំពោះអធិបតេយ្យភាពរបស់ប្រទេសដទៃទៀត ។
មួយផ្នែក វិបត្តិអ៊ុយក្រែនគឺជាមូលហេតុផ្ទាល់មួយទៀតដែលបណ្តាលឱ្យកើតការប៉ះទង្គិច ។ តាមការផ្សាយដំណឹងនៃទស្សនាវដ្តី«Defence Journal»របស់អង់គ្លេសឱ្យដឹងថា ដោយសារមិនពេញចិត្តយ៉ាងខ្លាំងចំពោះគោលនយោបាយរបស់អាមេរិកអំពីអ៊ុយក្រែន បានជាក្រុមហ៊ុន Haltbakk Bunkers ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈន័រវែសបានប្រកាសនាពេលថ្មីៗកន្លងទៅនេះថា នឹងលែងផ្តល់ប្រេងឥន្ធនៈដល់នាវាកងទ័ពជើងទឹករបស់អាមេរិកប្រចាំការនៅន័រវេសទៀតហើយ ។ ក្នុងរយៈពេលជាយូរកន្លងមក អឺរ៉ុបបានពឹងផ្អែកលើសហរដ្ឋអាមេរិកយ៉ាងខ្លាំងក្នុងវិស័យសន្តិសុខ ។ មានប្រព័ន្ធសារព័ត៌មានអឺរ៉ុបមួយចំនួនបានពណ៌នាថា អឺរ៉ុបគឺប្រៀបដូចជាក្មេងអាយុ ៤០ ឆ្នាំដែលមិនធ្លាប់បែកពីឪពុកម្តាយរបស់ខ្លួន ឥឡូវនេះ ពេលភ្ញាក់ឡើង ទើបដឹងថា ខ្លួនជិតនឹងត្រូវបណ្តេញចេញពីផ្ទះ ។
មួយផ្នែកទៀតគឺ ពន្ធគយដែលក៏មានផលប៉ះពាល់យ៉ាងជិតស្និទ្ធទៅលើជីវភាពរស់នៅរបស់ប្រជាជនអឺរ៉ុប ។ នៅថ្ងៃទី ១២ ខែមីនា វិធានការរបស់អាមេរិកស្តីពីការដំឡើងពន្ធគយ ២៥ ភាគរយលើផលិតផលដែកថែបនិងអាលុយមីញ៉ូមទាំងអស់ដែលនាំចូលទៅសហរដ្ឋអាមេរិកបានចូលជាធរមានជាផ្លូវការ ។ ក្នុងនាមជាប្រភពផ្គត់ផ្គង់ដែកថែបធំទីពីររបស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុបនឹងបង់តម្លៃយ៉ាងធ្ងន់ធ្ងរ ។
អធិបតេយ្យភាព សន្តិសុខនិងសេដ្ឋកិច្ចគឺជាផលប្រយោជន៍ស្នូលចំនួនបីដែលអឺរ៉ុបបានយកចិត្តទុកដាក់ខ្លាំងបំផុតកំពុងរងការគំរាមកំហែង ភាពអាម៉ាស់និងការបោកប្រាស់ពីសហរដ្ឋអាមេរិក ។ ដូច្នេះ មានអ្នកវិភាគបានលើកឡើងថា បើមើលពីសំបកក្រៅ អ្វីដែលប្រជាជនអឺរ៉ុបបាននិងកំពុងធ្វើពហិការនោះ គឺ “ទំនិញរបស់អាមេរិក” តែតាមពិតទៅ អ្វីដែលបាននិងកំពុងធ្វើពហិការនោះ គឺ “គ្រោះចង្រៃ”ដែលបង្កដោយអាមេរិកនៅអឺរ៉ុបហ្នឹងឯង ។
បើនិយាយចំពោះអ្នកនយោបាយអាមេរិក សកម្មភាពធ្វើពហិការលើកនេះគឺជាការព្រមាន ។ ចំណែកអ្នកនយោបាយអឺរ៉ុបក៏ត្រូវគិតពិចារណាឱ្យបានកាន់តែហ្មត់ចត់៖”សកម្មភាពធ្វើពហិការលើទំនិញរបស់អាមេរិក”ដែលបំផុសដោយស្ម័គ្រចិត្តដោយប្រជាជនអឺរ៉ុបមិនត្រឹមតែជាជម្រើសនៃការប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងក៏ជាការតវ៉ាប្រឆាំងចំពោះការធ្វើអនុត្តរភាពរបស់អាមេរិកផងដែរ ។ អ្វីដែលហៅថា “ទំនាក់ទំនងដ៏ជិតស្និទ្ធ”ក្នុងចំណោមសម្ព័ន្ធមិត្តអន្តរអាត្លង់ទិកមានផលវិបាកកាន់តែច្រើនឡើងៗជាយូរណាស់មកហើយ ប្រសិនបើអឺរ៉ុបមិនស្វែងរកភាពម្ចាស់ការខាងយុទ្ធសាស្ត្រដ៏ពិតប្រាកដ នោះ “គ្រោះចង្រៃដែលបង្កដោយអាមេរិក”ប្រហែលនឹងកើតឡើងជាបន្តបន្ទាប់ ៕

អត្ថបទដែលជាប់ទាក់ទង