មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញបើកសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីលទ្ធផល ផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល

បន្ទាយមានជ័យ៖ ឯកឧត្តម ឃឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធីសែនរដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជេីញជាអធិបតីភាព បើកសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីលទ្ធផល ផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល។ សិក្ខា សាលា នេះ ក៏មានការចូលរួមពីលោក ឃ្លោក នួយ អភិបាលរងគណៈអភិបាលខេត្ត តំណាង ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ប្រតិភូក្រសួង អភិវឌ្ឍន៍ជនបទ សមាជិក – សមាជិកា អ្នក ពាក់ព័ន្ធ បានចូលរួមនៅសាលប្រជុំ ក្រុមប្រឹក្សា ខេត្ត នាថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៥។
យោងតាមរាយការណ៍វឌ្ឍនភាព ODF ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារ ថ្នាក់ខេត្ត បានចុះ ផ្ទៀងផ្ទាត់ក្រុង ស្រុកទាំង៩បាន បញ្ចប់ជាក្រុង-ស្រុក ODF ជាស្ថាពររួចរាល់ហើយ នឹងទទួលបានលទ្ធផល ៖ ១. ស្រុកស្វាយចេក មាន៨ឃុំ ៧៤ភូមិ មានចំនួនគ្រួសារសរុប ១៩,៦៣៩ខ្នងផ្ទះសរុប១៦,២៨១ ខ្នងផ្ទះមានបង្គន់ ១៥, ៤១៩ ប្រើរួម ៨៦២ខ្នងផ្ទះ ភាគរយសរុប៩៤.៧១%។ ២.ស្រុកថ្មពួក មាន៦ឃុំ ៦៨ភូមិ មានចំនួនគ្រួសារសរុប២០,១២៤ ខ្នងផ្ទះសរុប១៧,៥៧២ ខ្នងផ្ទះមានបង្គន់១៦, ៥៨៥ប្រើរួម៩៨៧ខ្នងផ្ទះភាគរយសរុប៩៤.២៦%។ ៣. ក្រុងសិរីសោភ័ណមាន ៧សង្កាត់ ៤៦ភូមិ មានចំនួនគ្រួសារសរុប ២៥,១៦១ខ្នងផ្ទះសរុប ២០,៩៨៣ ខ្នងផ្ទះមានបង្គន់២០,៥៩៦ ប្រើរួម៣៨៣ខ្នងផ្ទះ ភាគរយសរប៩៨.១៦%។
៤. ស្រុកអូរជ្រៅ មាន៧ឃុំ ៥៦ភូមិ មានចំនួនគ្រួសារសរុប១៤, ៩៦៨ ខ្នងផ្ទះសរុប១២,១៦៩ ខ្នងផ្ទះមានបង្គន់១១, ៣៩៤ ប្រើរួម៧៧៥ខ្នងផ្ទះ ភាគរយសរុប៩៣.៦៣%។ ៥. ក្រុងប៉ោយប៉ែត មាន៥សង្កាត់ ៣៨ភូមិ មានចំនួនគ្រួសារសរុប២៥,៤៩៧ ខ្នងផ្ទះសរុប ២៣,៥៦០ ខ្នងផ្ទះមានបង្គន់២៣,៤៤៥ ប្រើរួម២០៥២ខ្នងផ្ទះ ភាគរយសរុប៩៤.២៨%។ ៦. ស្រុកម៉ាឡៃ មាន៦ឃុំ ៥០ភូមិ មានចំនួនគ្រួសារសរុប១៦,០០៦ ខ្នងផ្ទះសរុប ១៣, ០៣០ ខ្នងផ្ទះមានបង្គន់១១, ៨៦៤ ប្រើរួម១១៦៦ខ្នងផ្ទះ ភាគរយសរុប៩១.០៥%។
៧. ស្រុកភ្នំស្រុក មាន៦ឃុំ ៥៩ភូមិ មានចំនួនគ្រួសារសរុប១៤,១៣៨ ខ្នងផ្ទះសរុប ១២,៧៨៨ ខ្នងផ្ទះមានបង្គន់១២,១២២ ប្រើរួម៦៦៦ខ្នងផ្ទះ ភាគរយសរុប៩៤.៧៩%។ ៨. ស្រុកព្រះនេត្រព្រះមាន៩ឃុំ១១៨ភូមិមានចំនួនគ្រួសារសរុប២៦,៦៤៧ខ្នងផ្ទះសរុប២១, ៧៧៥ ខ្នងផ្ទះមានបង្គន់២០, ៧៧៩ ប្រើរួម៩៧៨ ខ្នងផ្ទះ ភាគរយសរុប៩៥.៤៣% ។៩. ស្រុកមង្គលបូរី មាន១៣ ឃុំ១៥៨ភូមិមានចំនួនគ្រួសារសរុប៣១, ២៧២ខ្នងផ្ទះសរុប៣១,៦៨៣ ខ្នងផ្ទះមានបង្គន់៣០, ៤៣១ ប្រើរួម១៣០៦ ខ្នងផ្ទះ ភាគរយសរុប៩៦.០៥% ។
ចំពោះទិន្នន័យទូរទាំងខេត្តមាន៦៧ឃុំ សង្កាត់ ៦៦៨ភូមិ មានចំនួនគ្រួសារសរុប ២០៤,៩១២ ខ្នងផ្ទះសរុប១៧០, ២៩៩ ខ្នងផ្ទះមានបង្គន់១៦៣,០៤៩ ប្រើរួម៧, ២៥០ ភាគរយ៩៥.៧៤%។ ហើយក្រុមការងារថ្នាក់ជាតិ បានចុះផ្ទៀងផ្ទាត់ខេត្តបន្ទាមានជ័យ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាលកាល (ODF) កាលពីថ្ងៃទី១០-១២ ខែមីនា ឆ្នាំ២០២៥៕

