**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

អ៊ុយក្រែន និងអាមេរិក ពិភាក្សាគ្នានៅអារ៉ាប៊ីសាអូឌីត ស្តីពីការស្វែងរកផ្លូវឆ្ពោះទៅបិទបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី


អារ៉ាប៊ីសាអូឌីត៖ នាថ្ងៃអង្គារ ទី១១ ខែមីនា ជំនួបពិភាក្សារវាងក្រុមមន្រ្តីអ៊ុយក្រែននិងអាមេរិក បានចាប់ផ្តើមនៅអារ៉ាប៊ីសាអូឌីត ស្តីពីការស្វែងរកផ្លូវឆ្ពោះទៅបិទបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី ខណៈជំនួបនេះកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីកងកម្លាំងរបស់ទីក្រុងកៀវ បានធ្វើសកម្មភាពវាយប្រហារដោយប្រើយន្តហោះដ្រូន ក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានលើរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី សង្ឃឹមថា កិច្ចពិភាក្សានៅទីក្រុង Jeddah នឹងជួយស្តារឡើងទំនាក់ទំនងឡើងវិញ ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីជំនួបបរាជ័យជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីចុងខែមុន ហើយលោក ហ្សេលេនស្គី ក៏បានស្នើចង់ឱ្យមានបទឈប់បាញ់ជំហានដំបូងជាមួយរុស្ស៉ី តាមផ្លូវអាកាស និងសមុទ្រផងដែរ។

សំណើរបស់លោក ហ្សេលេនស្គី មានគោលដៅចង់បង្ហាញថា រូបលោកកំពុងធ្វើការឆ្ពោះទៅរកគោលដៅរបស់លោក ត្រាំ ដែលចង់បញ្ចប់សង្រ្គាមឱ្យបានឆាប់រហ័ស បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក បានចោទលោកប្រធានាធិបតីអ៊ុយក្រែនថា មិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីសន្តិភាព។

ចាប់តាំងពីលោក ត្រាំ ឡើងកាន់អំណាចមក អាមេរិកដែលជាអ្នកគាំទ្រចម្បងរបស់ទីក្រុងកៀវ បានផ្លាស់ប្តូរនយោបាយរបស់ខ្លួនមួយទំហឹង ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ហើយបានផ្តោតរិះគន់ និងដាក់សម្ពាធលើអ៊ុយក្រែន រួមមានទាំងការផ្អាកផ្តល់ជំនួយយោធា និងការចែករំលែកព័ត៌មានសម្ងាត់។ កាលពីថ្ងៃចន្ទ រដ្ឋមន្រ្តីការបរទេសអាមេរិក បាននិយាយថា កិច្ចពិភាក្សានៅ Jeddah ជាមួយទីក្រុងកៀវ នឹងមានសារសំខាន់ ដើម្បីវាស់ស្ទង់ថា តើអ៊ុយក្រែនមានឆន្ទៈធ្វើសម្បទានដែរឬទេ ដើម្បីអាចសម្រេចបានសន្តិភាព។

គួរបញ្ជាក់ថា នាវេលាទាបភ្លឺថ្ងៃអង្គារនេះ រុស្ស៉ីបានអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែន សរុបរហូតដល់ទៅចំនួន៣៣៧គ្រឿង ក្នុងនោះ៩១គ្រឿង នៅតំបន់មូស្គូ ខណៈមនុស្សយ៉ាងហោច២នាក់បានស្លាប់ ហើយគ្រោះអគ្គិភ័យបានកើតឡើង ខណៈជើងហោះហើរ និងសេវាកម្មរថភ្លើងមួយចំនួន បានរងការប៉ះពាល់។ ពេលវេលានៃការវាយប្រហារនោះ ហាក់ចង់បង្ហាញឱ្យឃើញពីសមត្ថភាពរបស់ទីក្រុងកៀវ ក្នុងការវាយប្រហារទ្រង់ទ្រាយធំលើរុស្ស៉ី បន្ទាប់ពីរុស្ស៉ីបានវាយប្រហារមីស៉ីលនិងដ្រូនជាបន្តបន្ទាប់ទៅលើខ្លួន រួមមានទាំងករណីវាយប្រហារកាលពីចុងសប្តាហ៍មុន ដែលស្លាប់មនុស្សយ៉ាងហោច១៤នាក់។ លោក ហ្សេលេនស្គី បានអំពាវនាវឱ្យសម្ព័ន្ធមិត្តនៅអឺរ៉ុប ជួយគាំទ្រគំនិតបទឈប់បាញ់ផ្លូវអាកាស និងផ្លូវសមុទ្ររបស់លោក ដែលរូបលោកអះអាងថា នឹងបម្រើជាឱកាសដើម្បីស្ទាបស្ទង់ឆន្ទៈពិតប្រាកដរបស់រុស្ស៉ី ក្នុងការបញ្ចប់សង្រ្គាម។

អត្ថបទដែលជាប់ទាក់ទង