**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ

ទីភ្នាក់ងារអន្តោប្រវេសន៍របស់ UN ផ្តល់ជំនួយមនុស្សធម៌ឡើងវិញ ដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅឥណ្ឌូណេស៊ី

ហ្សាការតា៖ ទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ បានផ្តល់ជំនួយមនុស្សធម៌ឡើងវិញដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះបើយោងតាមប្រធានទីភ្នាក់ងារ ប្រាប់សារព័ត៌មានរ៉យទ័រនៅថ្ងៃអង្គារទី១១ ខែមីនា។

ការផ្ដល់ជំនួយឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីរបាយការណ៍របស់ភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីសប្តាហ៍មុន ថាទីភ្នាក់ងារនេះត្រូវបានបង្ខំឱ្យកាត់បន្ថយជំនួយដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង៩០០នាក់ ដោយសារតែការកាត់បន្ថយមូលនិធិយ៉ាងច្រើនពីម្ចាស់ជំនួយដ៏ធំបំផុតរបស់ខ្លួន គឺសហរដ្ឋអាម៉េរិក។ លោក ចេហ្វ ឡាបូវីត្ស (Jeff Labovitz) ប្រធានបេសកកម្មប្រចាំប្រទេសឥណ្ឌូណេស៊ី​ សម្រាប់អង្គការអន្តរជាតិនៃការធ្វើចំណាកស្រុក បញ្ជាក់ពីការផ្ដល់ជំនួយឡើងវិញដល់ជម្រកជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងទីក្រុង Pekanbaru ខាងលិចនៃកោះសូម៉ាត្រា។ លោកបានឱ្យដឹងថា៖«កម្មវិធីដ៏ធំបំផុតរបស់យើងក្នុងការផ្ដល់ជំនួយមនុស្សធម៌ ត្រូវបានចាប់ផ្តើមឡើងវិញ។ ខ្ញុំអាចបញ្ជាក់ថា មិនមានការកាត់បន្ថយសេវាដែលបានគ្រោងទុកនាពេលបច្ចុប្បន្ននេះទេ»។

ដោយឡែកពីគ្នា ទីភ្នាក់ងារបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា ខ្លួនបានស្វែងរកជម្រើសផ្សេងៗ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការផ្ដល់មូលនិធិ ហើយធនធានចាំបាច់នៅតែមាន ដែលអាចឱ្យវាបន្តកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌របស់ខ្លួន។ អ.ស.ប. រាយការណ៍ថា មានជនជាតិរ៉ូហ៊ីងយ៉ាប្រហែល២៨០០នាក់ នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាច្រើននាក់ ភាគច្រើនជាជនមូស្លីម ដើមកំណើតមកពីប្រទេសមីយ៉ាន់ម៉ា និងជាប្រជាជនគ្មានរដ្ឋច្រើនជាងគេលើលោក គេចចេញពីជំរំ និងការបៀតបៀនក្នុងប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែសជារៀងរាល់ឆ្នាំ ដោយផ្សងព្រេងតាមទូកទៅកាន់ប្រទេសថៃ ឬឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។

ផែនការកាត់បន្ថយជំនួយ បានធ្វើឡើងបន្ទាប់ពីមានភាពចលាចលជុំវិញវិស័យមនុស្សធម៌ពិភពលោក បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់​​ ត្រាំ ចូលកាន់តំណែងកាលពីខែមករា ដោយប្តេជ្ញាបញ្ឈប់ជំនួយបរទេសភាគច្រើនរបស់សហរដ្ឋអាម៉េរិក និងរុះរើទីភ្នាក់ងារសហរដ្ឋអាម៉េរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)៕

អត្ថបទដែលជាប់ទាក់ទង