**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ប្រជាជនឥណ្ឌាជិត ៣០០នាក់ ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីដោះលែងពីមជ្ឈមណ្ឌលឆបោក នៅមីយ៉ាន់ម៉ា

បាងកក៖ ប្រជាជនឥណ្ឌាជិត៣០០នាក់ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅប្រទេសកំណើតវិញតាមរយៈប្រទេសថៃ បន្ទាប់ពីត្រូវបានដោះលែងពីមជ្ឈមណ្ឌលឆបោកក្នុងប្រទេសមីយ៉ាន់ម៉ា។

អាជ្ញាធរមីយ៉ាន់ម៉ា ក្រោមសម្ពាធពីសម្ព័ន្ធមិត្តចិន បានបើកប្រតិបត្តិការបង្រ្កាបយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗ លើមជ្ឈមណ្ឌលឆបោកដែលបានរីកដុះដាលនៅតំបន់ព្រំដែនគ្មានច្បាប់របស់ប្រទេស។ មនុស្សប្រហែល៧000នាក់មកពីប្រទេសជាង២០ ត្រូវបានដោះលែង ក្នុងនោះភាគច្រើនជាជនជាតិចិន។ យ៉ាងណា មនុស្សជាច្រើនបាននិងកំពុងធ្លាក់ខ្លួនក្នុងស្ថានភាពលំបាក នៅក្នុងជំរំបណ្តោះអាសន្ននៅព្រំដែនភូមា-ថៃ។

មន្ត្រីឥណ្ឌាមួយក្រុម បានឆ្លងចូលទៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីរួមដំណើរជាមួយរថយន្តក្រុងចំនួន៧គ្រឿង ដឹកជនជាតិឥណ្ឌាដែលត្រូវបានដោះលែង ទៅកាន់អាកាសយានដ្ឋានម៉ែសុត ភាគពាយព្យនៃប្រទេសថៃ។ រដ្ឋាភិបាលឥណ្ឌា បានបញ្ជូនយន្តហោះដឹកជញ្ជូន C-17 ដើម្បីដឹកបុរស២៦៦នាក់ និងស្ត្រី១៧នាក់ត្រឡប់ទៅស្រុកកំណើតវិញ ដោយជើរហោះហើរទីពីរ នឹងត្រូវហោះហើរនៅថ្ងៃអង្គារ ដែលមានមនុស្ស២៥៧នាក់។

ចិនបានធ្វើមាតុភូមិនិវត្តន៍ជនជាតិរបស់ខ្លួនជាង២000នាក់ ដែលត្រូវបានដោះលែងពីមជ្ឈមណ្ឌលឆបោកមីយ៉ាន់ម៉ាតាមរយៈប្រទេសថៃ ចាប់តាំងពីប្រទេសទាំងបីចាប់ផ្តើមការបង្ក្រាបកាលពីចុងខែមុន។ មជ្ឈមណ្ឌល​ឆបោក​ បាន​រីកដុះដាលដូចផ្សិតនៅ​តាម​តំបន់​ព្រំដែន​របស់​មីយ៉ាន់ម៉ា ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ពលករបរទេសរាប់ពាន់នាក់ផុងខ្លួនធ្វើការនៅមជ្ឈមណ្ឌលឆបោកនេះ។ កម្មករ​ជាច្រើន​និយាយ​ថា ពួកគេ​ត្រូវ​បាន​គេ​បោក​បញ្ឆោត​ឱ្យ​ចូល​ធ្វើការ ហើយ​រង​ការ​វាយដំ និង​ការ​បំពាន៕

អត្ថបទដែលជាប់ទាក់ទង