រដ្ឋមន្រ្តីការបរទេសកម្ពុជា និងរដ្ឋមន្រ្តីការបរទេសរថៃ អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្រ្តីក្រសួងការបរទេសតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ដ្រីព្រះរាជាណាចក្រថៃ បានអញ្ជើញជាអធិបតីភាព ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ នៅល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ រវាងក្រុមបាល់ទាត់គុនខ្មែរ ជួបក្រុមបាល់ទាត់មួយថៃ និងក្រុមបាល់ទាត់តារាកម្ពុជា ជួបក្រុមបាល់ទាត់តារាថៃ ៕

