**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់

ឧត្ដមសេនីយ៍ឯក ថោង សុគន្ធា ជំរុញឱ្យភាគីពាក់ព័ន្ធបន្តយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងសហគមន៍

ភ្នំពេញ៖ ឧត្ដមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិជាប្រឆាំងគ្រឿងញៀន បានថ្លែងបែបនេះនៅក្នុងឱកាសដែលលោកចូលរួមក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយអប់រំផលប៉ះពាល់ដល់សុខភាពបណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បារីអេឡិចត្រូនិច ការបង្ការមេរោគអេដស៍ និងច្បាប់ចរាចរណ៍ផ្លូវគោក នៅវិទ្យាសាល័យហ៊ុន សែន ស្វាយរៀង ខេត្តស្វាយរៀង កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។

កម្មវិធីនេះរៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលខេត្តស្វាយរៀង ដោយមានអ្នកចូលរួមរួមមានសិស្សានុសិស្ស មន្ត្រីរាជការ មន្ទីរអប់រំយុវជននិងកីឡា តំណាងមន្ទីរសាធារណការនិងដឹកជញ្ជូន ស្នងការនគរបាលខេត្ត គណៈ:គ្រប់គ្រងសាលារៀន និងភាគីពាក់ព័ន្ធនានាក្នុងខេត្ត ដែលមានអ្នកចូលរួមចំនួន៣២០នាក់ ស្រី១៤៨នាក់។

ក្នុងនាមឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្ដម សេង សិលា អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា និងគ្រប់សមាសភាពទាំងអស់ដែលបានរួមគ្នាជួយលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន អេដស៍ គ្រោះថ្នាក់ចរាចរណ៍ បារីអេឡិចត្រូនិច និង App NoDrug។

ថ្លែងក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានជំរុញឱ្យភាគីពាក់ព័ន្ធបន្តយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងសហគមន៍ដោយបង្ហាញនូវសារៈសំខាន់នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងផលប៉ះពាល់របស់គ្រឿងញៀនក្នុងការបន្តបំផ្លាញសង្គម ជាពិសេសនៅក្នុងសហគមន៍ និងបណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះយុវជន។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងបានបន្តដោយលើកឡើងអំពីយុទ្ធសាស្ត្ររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការកម្ចាត់គ្រឿងញៀនព្រមទាំងការពង្រឹងវិធានការបង្ការប្រឆាំងតាមរយៈបទបញ្ជាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមក្រសួង ស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមជាមួយការយកចិត្តទុកដាក់របស់ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីលុបបំបាត់គ្រឿងញៀនក្នុងប្រទេសដែលជាលទ្ធផលយើងអាចសង្កេតឃើញថា៖

(ទី១). ការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាចលនារួមពោលគឺមានការចូលរួមសហការរបស់សិស្សានុសិស្ស ប្រជាពលរដ្ឋ អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធក្នុងការបង្ការនិងទប់ស្កាត់គ្រឿងញៀន។

(ទី២). មន្ត្រីរាជការគ្រប់ស្ថាប័ន ទទួលបាន តេស្តផ្ទៀងផ្ទាត់សុខភាព និងទទួលបានចំណេះដឹងអំពីគ្រឿងញៀន។

(ទី៣). សកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀនមានការថមថយដោយសារតែការសហការបង្ការប្រកបដោយប្រសិទ្ធភាព និងវិធានការច្បាប់តឹងរ៉ឹង។

ក្នុងនាមឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រុមយុវជនគួរតែមានការយល់ដឹងបន្ថែម និងចូលរួមប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ដើម្បីការពារដំណើរជីវិតនិងអនាគតរបស់ខ្លួននិងបានជំរុញសិស្សានុសិស្ស និងសិក្ខាកាមទាំងអស់ទាញយកកម្មវិធីទូរស័ព្ទដៃ NoDrug សម្រាប់រាយការណ៍ដោយលោកជំទាវបញ្ជាក់ពីអត្ថប្រយោជន៍របស់កម្មវិធីទូរស័ព្ទដៃ និងលើកពីបទពិសោធន៍របស់លោកជំទាវផ្ទាល់ដែលបានអនុវត្តកន្លងមកហើយសិក្ខាសាលានេះបានផ្តល់ចំណេះដឹងបង្ការទប់ស្កាត់និងលើកកម្ពស់សុខភាពសិក្សាដល់ធនធានមនុស្សបន្តវេន ៕

អត្ថបទដែលជាប់ទាក់ទង