ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ជួបជាមួយតំណាងអង្គការ Vital Strategies ប្រជុំពិគ្រោះយោបល់លើការរៀបចំផែនការសកម្មភាពនៃគម្រោង D4H ដំណាក់កាលទី៦

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជួបជាមួយលោក Romain Santon នាយករងអង្គការ Vital Strategies ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រជុំពិគ្រោះយោបល់លើការរៀបចំផែនការសកម្មភាពនៃគម្រោង D4H ដំណាក់កាលទី៦ ក្នុងនេះដែលលោកស្រី Stephanie Tan បានរបាយការណ៍សង្ខេបអំពីលទ្ធផលកិច្ចពិភាក្សាជាមួយនាយកដ្ឋានអត្រានុកូលដ្ឋាន និងនាយកដ្ឋានគ្រប់គ្រងព័ត៌មានវិទ្យា ជាមួយដៃគូនានា ក្នុងការរៀបចំផែនការសកម្មភាពនៃគម្រោង D4H ដំណាក់កាលទី៦។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្រ្តីជំនាញចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងភាគីតំណាងអង្គការ Vital Strategies ផងដែរ ៕

