**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង

មន្រ្តីនិងសមាជិកសភាប្រទេសរុស្ស៉ី រិះគន់ប្រធានាធិបតីបារាំង លោក Emmanuel Macron សម្រាប់ការនិយាយថា រុស្ស៉ីគំរាមកំហែងអឺរ៉ុប

មូស្គូ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា មន្រ្តីនិងសមាជិកសភានៃប្រទេសរុស្ស៉ី បាននាំគ្នារិះគន់ប្រធានាធិបតីបារាំង លោក Emmanuel Macron សម្រាប់ការនិយាយថា រុស្ស៉ីគំរាមកំហែងអឺរ៉ុប ហើយពួកគេបានព្រមានថា ពាក្យសម្តីបែបនេះ អាចនាំឱ្យ លោកខាងលិចឆ្ពោះទៅរក មាត់ជ្រោះនៃសង្រ្គាមលោកថ្មីមួយ។

សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បានបង្កការប្រឈមមុខដាក់គ្នាធំបំផុតមិនធ្លាប់មាន រវាងលោកខាងលិចនិងរុស្ស៉ី គិតចាប់តាំងពីវិបត្តិមីស៉ីលគុយបាឆ្នាំ១៩៦២មក ហើយទាំងវិមានក្រឹមឡាំងនិងទាំងសេតវិមាន សុទ្ធតែបានព្រមានប្រឆាំង ការបោះជំហានខុស ដែលអាចបង្កឱ្យផ្ទុះជាសង្រ្គាមលោកលើកទី៣។

ប៉ុន្តែភាពរីកចម្រើនរបស់កងទ័ពរុស្ស៉ី លើសមរភូមិនៅអ៊ុយក្រែន កាលពីក្នុងឆ្នាំ២០២៤ បូករួមជាមួយការផ្លាស់ប្តូរមួយទំហឹង នៃគោលនយោបាយរបស់ទីក្រុងវ៉ាស៉ីនតោន ចំពោះអ៊ុយក្រែននិងរុស្ស៉ី និងការទាមទារឱ្យមានកិច្ចព្រមព្រៀងសន្តិភាពឆាប់ៗ ក្រោមអាណត្តិប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាពេលនេះ បានបង្កជាវិបត្តិមួយ ក្នុងចំណោមមហាអំណាចនៅអឺរ៉ុប ដែលភ័យព្រួយថា សហរដ្ឋអាមេរិក ហាក់កំពុងបែរខ្នងដាក់អឺរ៉ុប។

ក្នុងការថ្លែងសារទៅកាន់ប្រជាជាតិ កាលពីថ្ងៃពុធសប្តាហ៍នេះ លោក Macron បាននិយាយថា រុស្ស៉ីគឺជាការគំរាមកំហែងមួយ សម្រាប់បារាំងនិងអឺរ៉ុបទាំងមូល និងថាអ៊ុយក្រែនគឺជា ជម្លោះសកលរួចស្រេចទៅហើយ។ លោក Macron បានបន្តថា រូបលោកនឹងបើកការជជែកដេញដោល ស្តីពីលទ្ធភាពពង្រីកឆត្រនុយក្លេអ៊ែររបស់បារាំង ដើម្បីការពារសម្ព័ន្ធមិត្តនៅអឺរ៉ុប។

Konstantin Kosachev ដែលជាសមាជិកជាន់ខ្ពស់មួយរូបនៃព្រឹទ្ធសភារុស្ស៉ី បាននិយាយថា លោក Macron យល់ច្រឡំ អំពីប្រតិកម្មរបស់រុស្ស៉ីចំពោះ សកម្មភាពពង្រីកនិងបំពាន របស់បក្សសម្ព័ន្ធយោធាដឹកនាំដោយអាមេរិក មកលើប្រទេសរុស្ស៉ី ដោយ លោកកំពុងតែព្យាយាមបំផុសបំផុលឱ្យពលរដ្ឋបារាំង សម្ព័ន្ធមិត្ត និងពិភពលោកទាំងមូល យល់ខុសទាំងស្រុងអំពី អ្វីដែលកំពុងកើតឡើង ខណៈការសន្និដ្ឋានខុសឆ្គងបែបនេះ អាចនាំទៅរកមាត់ជ្រោះដ៏ជ្រៅ នៃសង្រ្គាមលោកថ្មីមួយ។

លោក Kosachev បានបន្តថា លោក Macron កំពុងតែប្រាសចាកឆ្ងាយចេញពីកេរ្តិ៍តំណែល របស់អតីតប្រធានាធិបតីបារាំង លោក Charles de Gaulle ហើយច្បាស់លាស់ រូបលោកកំពុងព្យាយាមទម្លាក់កំហុស សម្រាប់បញ្ហានានារបស់បារាំងក៏ដូចជា ចក្រភពអង់គ្លេស មកលើរុស្ស៉ីតែមួយគត់។

លោក Sergei Markov ដែលជាអតីតទីប្រឹក្សាវិមានក្រឹមឡាំង ក៏បាននិយាយដែរថា លោក Macron ព្យាយាមបង្កាច់បង្ខូចរុស្ស៉ី ជាមួយពាក្យសម្តីភូតកុហក និងការឃោសនាគាំទ្រសង្រ្គាម។

គួរបញ្ជាក់ថា រុស្ស៉ីនិងសហរដ្ឋអាមេរិក គឺជាមហាអំណាចនុយក្លេអ៊ែរធំដាច់គេរបស់ពិភពលោក ដោយមានក្បាលគ្រាប់នុយក្លេអ៊ែរ ប្រហែល៥០០០គ្រាប់ដូចគ្នា ខណៈចិនមានប្រហែល៥០០គ្រាប់ បារាំងមាន២៩០គ្រាប់ និងអង់គ្លេសមាន២២៥គ្រាប់៕

អត្ថបទដែលជាប់ទាក់ទង