**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

ចិន រក្សាគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំនេះមិនផ្លាស់ប្ដូរ នៅប្រហែល ៥ភាគរយ

ប៉េកាំង៖ ចិនបានរក្សាគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំនេះមិនផ្លាស់ប្ដូរនៅប្រហែល៥ ភាគរយ ដោយប្តេជ្ញានូវធនធានសារពើពន្ធច្រើនជាងឆ្នាំមុន ដើម្បីទប់ទល់នឹងសម្ពាធបរិត្តផរណា និងកាត់បន្ថយផលប៉ះពាល់នៃការដំឡើងពន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក។

គោលដៅនេះត្រូវបានបង្ហាញដោយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង នៅឯការបើកកិច្ចប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនជាតិ (NPC) ។ លោក លី បានលើកឡើងថា៖«បរិយាកាសនយោបាយខាងក្រៅកាន់តែស្មុគស្មាញ និងធ្ងន់ធ្ងរអាចជះឥទ្ធិពលកាន់តែខ្លាំងលើប្រទេសចិនក្នុងវិស័យដូចជា ពាណិជ្ជកម្ម វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា»។ សង្គ្រាមពាណិជ្ជកម្មដែលបង្កឡើងដោយរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងគម្រាមកំហែងបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសចិន។

មន្ត្រីចិនកំពុងស្ថិតក្រោមសម្ពាធដើម្បីដាក់ចេញនូវគោលនយោបាយបង្កើនប្រាក់ចំណូលសម្រាប់អ្នកប្រើប្រាស់ និងកាត់បន្ថយការពឹងផ្អែករបស់សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកលើការនាំចេញ និងការវិនិយោគសម្រាប់កំណើន។ ប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២ លើពិភពលោក ចិនក៏មានគោលដៅសម្រាប់ឱនភាពថវិកាចំនួន៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២៥ កើនឡើងពី៣ ភាគរយ ក្នុងឆ្នាំ២០២៤ ដោយសន្យាថា នឹងបង្កើតផែនការសកម្មភាពពិសេស ដើម្បីជំរុញការប្រើប្រាស់។ ទន្ទឹមគ្នានោះ រដ្ឋធានីប៉េកាំងគ្រោងនឹងចេញមូលបត្របំណុលពិសេសចំនួន១,៣ពាន់ពាន់លានយ័ននៅក្នុងឆ្នាំនេះ កើនឡើងពី១ពាន់ពាន់លានយ័ននៅឆ្នាំ២០២៤។ រដ្ឋបាលក្នុងតំបន់នឹងត្រូវបានអនុញ្ញាតឱ្យចេញមូលបត្របំណុលពិសេសចំនួន៤,៤ពាន់ពាន់លានយ័ន កើនឡើងពី៣,៩ ពាន់ពាន់លានយ័ន។

អ្នកសេដ្ឋកិច្ចបាននឹងកំពុងជំរុញឱ្យរដ្ឋធានីប៉េកាំងរៀបចំរចនាសម្ព័ន្ធឡើងវិញសម្រាប់រយៈពេលវែងនៃការបែងចែកធនធាននៅក្នុងសេដ្ឋកិច្ច ជាមួយនឹងវិធានការដ៏ស៊ីជម្រៅបន្ថែមទៀត ដែលគិតគូរឡើងវិញនូវប្រព័ន្ធពន្ធ ដីធ្លី និងហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីត្បាញសំណាញ់សុវត្ថិភាពសង្គមកាន់តែរឹងមាំ។ រដ្ឋធានីប៉េកាំងក៏មានគម្រោងប្រើប្រាស់មូលនិធិបំណុលពិសេសចំនួន៥០០ពាន់លានយ័ន ដើម្បីដាក់ទុនវិនិយោគឡើងវិញនូវធនាគាររដ្ឋសំខាន់ៗ និង ២០០ពាន់លានយ័នលើការគាំទ្រការធ្វើឱ្យប្រសើរឡើងនូវឧបករណ៍ផលិតកម្ម។

គួរជម្រាបថា បុរសសេដ្ឋកិច្ច ត្រាំ ​បាន​ដំឡើង​ពន្ធ​ទ្វេ​ដង​ដែល​លោក​បាន​ដាក់​កាលពី​ខែ​មុន​លើ​ផលិតផល​ចិន​ដល់​ទៅ២០ភាគរយ។ ជាការឆ្លើយតប មហាអំណាចសេដ្ឋកិច្ចលំដាប់ទី២លើសកលលោកចិនបានសងសឹកជាមួយនឹងការយកពន្ធរហូតដល់១៥ភាគរយលើការនាំចេញកសិផលរបស់សហរដ្ឋអាម៉េរិក។ រដ្ឋធានីប៉េកាំងក៏បានបន្ថែមចំនួនក្រុមហ៊ុនអាម៉េរិកដែលស្ថិតនៅក្រោមការគ្រប់គ្រងការនាំចេញ និងការរឹតបន្តឹងផ្សេងទៀតប្រហែល២៤ក្រុមហ៊ុន៕

អត្ថបទដែលជាប់ទាក់ទង