**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ប្រសិនមេដឹកនាំអ៊ុយក្រែន ចង់បន្តការចរចាជាមួយអាមេរិក លើកិច្ចព្រមព្រៀងរ៉ែកម្រ លោកនឹងត្រូវសុំទោសជាសាធារណៈ

បរទេស៖ ប្រសិនបើមេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ចង់បន្តការចរចាជាមួយសហរដ្ឋអាមេរិក លើកិច្ចព្រមព្រៀងរ៉ែកម្រ នោះលោកនឹងត្រូវសុំទោសជាសាធារណៈ ចំពោះអាកប្បកិរិយាក្នុងអំឡុងពេលជួបជាមួយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងអនុប្រធានាធិបតី J.D. Vance កាលពីថ្ងៃសុក្រ, នេះបើតាមសារព័ត៌មាន Fox News បានរាយការណ៍ដោយដកស្រង់សម្តី មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ជាច្រើនសប្តាហ៍មុនពេលមានជម្លោះដ៏ជូរចត់នៅសេតវិមាន ទីក្រុងគៀវ និងទីក្រុងវ៉ាស៊ីនតោន បាននឹងកំពុងពិភាក្សាគ្នាលើកិច្ចព្រមព្រៀងមួយ ដែលនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកទទួលបាន ធនធានធម្មជាតិដ៏កម្ររបស់អ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការនេះត្រូវបានទុកចោលក្នុងកម្រិតទាប បន្ទាប់ពីការប្រឈមមុខដ៏ក្តៅគគុករបស់លោក ហ្សេលេនស្គី ជាមួយថ្នាក់ដឹកនាំអាមេរិក។

នៅក្នុងរបាយការណ៍មួយកាលពីថ្ងៃចន្ទ អ្នកឆ្លើយឆ្លងព័ត៌មាន Fox News លោក Peter Doocy បាននិយាយថា “មានការផ្តាច់ទំនាក់ទំនងកើតឡើងនៅទីនេះ នៅសេតវិមានជាមួយសម្ព័ន្ធមិត្តរបស់ពួកគេក្នុងទីក្រុងគៀវ”។ លោកបានអះអាងបន្ថែមទៀតថា “ខ្ញុំត្រូវបានប្រាប់ដោយមន្ត្រីជាន់ខ្ពស់នៅទីនេះថា គ្មានអ្វីនឹងកើតឡើងជាមួយកិច្ចព្រមព្រៀងរ៉ែនេះទេ រហូតដល់លោក ហ្សេលេនស្គី ចូលទៅមុខកាមេរ៉ា ហើយធ្វើការសុំទោសជាសាធារណៈ យ៉ាងច្បាស់លាស់ចំពោះរបៀបដែលគាត់ប្រព្រឹត្ត នៅក្នុងការិយាល័យ Oval ក្នុងសេតវិមាន។”

ទន្ទឹមនឹងនេះ មេដឹកនាំអ៊ុយក្រែនខ្លួនឯងបានប្រាប់ BBC កាលពីថ្ងៃអាទិត្យថា លោកមានឆន្ទៈក្នុងការបន្ត “ការសន្ទនាប្រកបដោយការស្ថាបនា” ជាមួយទីក្រុងវ៉ាស៊ីនតោន និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។
ប៉ុន្មានម៉ោងបន្ទាប់ពីវគ្គប្រឈមមុខគ្នាកាលពីថ្ងៃសុក្រនៅ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Marco Rubio បានណែនាំស្រដៀងគ្នានេះឱ្យ លោក ហ្សេលេនស្គី សុំទោស “សម្រាប់ការខ្ជះខ្ជាយពេលវេលា … [ហើយ] បង្វែររឿងនេះទៅជា បរាជ័យធំធេង សម្រាប់គាត់៕

អត្ថបទដែលជាប់ទាក់ទង