**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី កោតសរសើរ និងវាយតម្លៃខ្ពស់ រាល់កំណែទម្រង់របស់ក្រសួងកសិកម្ម ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា

ភ្នំពេញ៖ ឯកឧត្តម​ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលា​ ស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»​​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។​

ថ្លែងទៅកាន់អង្គសិក្ខាសាលា ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានរាយការណ៍អំពីស្ថានភាពការវិភាគមុខងារ​ និងកំណែទម្រង់រដ្ឋបាលសាធារណៈនៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងបានកែសម្រួលរចនាសម្ព័ន្ធ ដោយលុប និងកែលម្អ ព្រមទាំងច្របាច់បញ្ចូលអង្គភាពមួយចំនួន ដោយរាល់ការរៀបចំទាំងអស់ ត្រូវអនុលោមស្មារតីនៃការងារកំណែទម្រង់រដ្ឋបាលសាធារណៈ «ពង្រឹង ជាជាងពង្រីក»។

ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា សិក្ខាសាលានេះ នឹងរួមចំណែកផ្ដល់នូវចំណេះដឹង និងធាតុចូលជាវិជ្ជមានបន្ថែមទៀតដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រដល់ការពិនិត្យការវិភាគមុខងារនិងរចនាសម្ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសរួមចំណែកសម្រេចបាននូវបេសកកម្ម និងកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។

នាឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរាល់កំណែទម្រង់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា គិតចាប់តាំងពីចុងអាណត្តិទី៦នៃរាជរដ្ឋាភិបាល មកដល់អាណត្តិទី៧នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពន្យល់ថា អង្គសិក្ខាសាលាដែលរៀបចំធ្វើនាពេលនេះ មានភាពចាំបាច់ណាស់ ដើម្បីជម្រាបដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់ ជ្រាបបន្ថែម អំពីការកែទម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈឱ្យកាន់តែមានទំនើបកម្ម និងមានភាពស្អាតស្អំ។

បើតាមឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ដំណើរការនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការពិនិត្យឡើងវិញ​ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងសក្តិសិទ្ធិភាពនៃការអនុវត្តតួនាទីភារកិច្ច សំដៅបង្កើនល្បឿននៃការអភិវឌ្ឍវិស័យកសិកម្ម និងរួមចំណែកជំរុញអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍ដល់អង្គសិក្ខាសាលា ត្រូវរួបរួមគ្នាជាធ្លុងមួយ កែទម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈឱ្យកាន់តែមានទំនើបកម្ម មានភាពស្អាតស្អំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាបានកាន់តែល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង