យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងជាច្រើននាក់រងរបួស បន្ទាប់ពីរថយន្តមួយគ្រឿងបើកចូលហ្វូងមនុស្សនៅភាគខាងលិចប្រទេសអាល្លឺម៉ង់

ប៊ែកឡាំង៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters យ៉ាង ហោច ណាស់ មនុស្ស ម្នាក់ បាន ស្លាប់ និង ជាច្រើន នាក់ ទៀត រង របួស បន្ទាប់ ពី រថយន្ត មួយ គ្រឿង បាន បើក ចូល ហ្វូង មនុស្ស នៅ ទីក្រុង Mannheim ភាគ ខាង លិច ប្រទេស អាល្លឺម៉ង់ កាលពី ថ្ងៃ ចន្ទ។
អ្នកនាំពាក្យ ប៉ូលិស បាន ឲ្យ ដឹង ថា អ្នក បើក បរ ត្រូវ បាន ឃាត់ ខ្លួន ប៉ុន្តែ មិន ទាន់ ច្បាស់ ថា មាន ជន សង្ស័យ ផ្សេង ទៀត ជាប់ ពាក់ព័ន្ធ ឬ យ៉ាង ណា ទេ។ ចំណែកឯ មូលហេតុនៅក៏ មិន ទាន់ ដឹងច្បាស់នៅឡើយដែរ។
ហេតុការណ៍ នេះ បាន កើតឡើង ចំ ពេល ដែល ប្រទេស អាល្លឺម៉ង់ កំពុង ប្រារព្ធ ពិធី បុណ្យ ក្បួន Carnival ហើយ បាន បង្កើន ក្តី បារម្ភ ផ្នែក សន្តិសុខ បន្ថែម ទៀត បន្ទាប់ ពី មាន ការ វាយ ប្រហារ ដោយ ហិង្សា ជា ច្រើន លើក នៅ ក្នុង ប្រទេស នេះ ក្នុង រយៈពេល ប៉ុន្មាន សប្តាហ៍ ថ្មីៗ នេះ។
សាក្សី នៅ កន្លែង កើតហេតុ បាន រាយការណ៍ ថា ឃើញ មនុស្ស ដេក នៅ លើ ដី និង យ៉ាង ហោច ណាស់ ពីរ នាក់ កំពុង ទទួល ការ សង្គ្រោះ។ កាសែត Bild បាន រាយការណ៍ ដោយ ផ្អែក លើ ប្រភព សន្តិសុខ ថា មនុស្ស ពីរ នាក់ បាន ស្លាប់ និង ២៥ នាក់ រង របួស ប៉ុន្តែ តួលេខ ផ្លូវការ មិន ទាន់ ត្រូវ បាន បញ្ជាក់ នៅ ឡើយ ទេ៕

