**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់

ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំដល់អាជ្ញាធរមានមន្ត្រីពាក់ព័ន្ធ ត្រូវគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ដើម្បីជាការរំលឹកនូវគុណូបការៈរបស់វីរយុទ្ធជន និងវីរយុទ្ធនារីស្នេហាជាតិដែលបានធ្វើពលិកម្មប្រកបដោយវីរភាពសម្រាប់ជាតិយើង

ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព, ក្នុងនោះយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពអតីតយុទ្ធជនដែលជានិវត្តន៍ជន ជន បាត់បង់សមត្ថភាពការងារ និងជនមានពិការភាពតាមរយៈចំណុចអាទិភាពសំខាន់ៗមួយចំនួន គឺសំដៅដល់ ការគិតគូរចំពោះអតីតយុទ្ធជន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ, ក្នុងនោះរួមមានការកសាងតំបន់ ប្រវត្តិសាស្ត្រយោធា, វិមានរំលឹកគុណ និងស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ នៅតាមទីតាំងប្រវត្តិសាស្ត្រ ជាដើម ដើម្បីជានិមិត្តរូបវត្ថុតាង និងសមិទ្ធផលនានាសម្រាប់ជាថ្នាលបណ្តុះមនសិការ «កតញ្ញូសុខដុម និង ការចូលរួម» និងជាមេរៀនសម្រាប់អ្នកជំនាន់ក្រោយចងចាំ, រៀនសូត្រ គោរពដឹងគុណអំពីស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ, ការឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង ព្រមទាំងចងចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់វីរៈយុទ្ធជន និងវីរៈយុទ្ធនារីស្នេហាជាតិដែលបានធ្វើពលិកម្មប្រកបដោយវីរៈភាពសម្រាប់ជាតិយើង។

ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ជីវភាពអតីតយុទ្ធជន ដែលជានិវត្តន៍ជន, ជនបាត់បង់សមត្ថភាពការងារ និងជនមានពិការភាព ដូចជា៖
ការធ្វើសមាហរណកម្មនៅក្នុងប្រព័ន្ធរបបសន្តិសុខសង្គមថ្មី និងបានដំឡើងរបបសន្តិសុខសង្គមប្រចាំ ខែដែលទាបជាង ឬស្មើ៧៧ម៉ឺន ឱ្យដល់៨២ម៉ឺន៥ពាន់រៀល បានអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤ និងបាន ផ្តល់ប័ណ្ណថែទាំសុខភាពពីរបបសន្តិសុខសង្គម (ប.ស.ស) ជូនជនមានពិការភាព និវត្តន៍ជន និងជនបាត់បង់ សមត្ថភាពការងារ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនអ្នកកាន់សៀវភៅធនាគាររបស់គ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយ (ប.ស.ស) ដោយមិនបង់ប្រាក់ជាដើម។

នាឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍កិតិ្តសង្គហបណ្ឌិត គន់ គីម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តទាំងអស់ មន្ត្រីពាក់ព័ន្ធគ្រប់ថ្នាក់ ដែលបានរួមចំណែកយ៉ាងសកម្មសម្រេចបានជោគជ័យ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយនានាក្នុងឆ្នាំ២០២៤ ទាំងនៅក្នុងដំណាក់កាលនៃការត្រៀមរៀបចំ និងការឆ្លើយតបសង្គ្រោះបន្ទាន់។ កត្តាប្រែប្រួលអាកាសធាតុបានបង្កឱ្យមានផលវិបាកជាច្រើន ដល់ជីវភាពរស់នៅ និងការអភិវឌ្ឍន៍សង្គមជាតិ បានបង្កឱ្យកើនឡើងនូវឥទ្ធិពលគ្រោះមហន្តរាយ។ក្នុងករណីនេះដែរ ចាំបាច់យើងត្រូវបន្តពង្រឹងអនុវត្តសកម្មភាពជាយុទ្ធសាស្ត្រសំខាន់ៗមួយចំនួនក្នុងការការពារ ទប់ទល់ កាត់បន្ថយហានិភ័យ និងឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំដល់អាជ្ញាធរមានមន្ត្រីពាក់ព័ន្ធ យកចិត្តទុកដាក់បន្តស្រាវជ្រាវស្វែងរក ហើយគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនបន្ថែមទៀត ដើម្បីជាការរំលឹកនូវគុណូបការៈដ៏ថ្លៃថ្លារបស់វីរយុទ្ធជន និងវីរយុទ្ធនារីស្នេហាជាតិដែលបានធ្វើពលិកម្មប្រកបដោយវីរភាពសម្រាប់ជាតិយើង។

ដោយឡែកសមាគមអតីតយុទ្ធជនខេត្ត ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើឲ្យលោកមេឃុំ ចៅសង្កាត់ និងលោកប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខា ឃុំ សង្កាត់ ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការ និងបង្កគ្រប់លទ្ធភាព ឲ្យបងប្អូនអតីតយុទ្ធជនយើង បានទទួលនូវសេវាសាធារណៈផ្សេងៗ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា ចំពោះមុខត្រូវចុះពិនិត្យ និងវាយតម្លៃអតីតយុទ្ធជន និងគ្រួសារ ដែលក្រីក្រទ័លលំបាកពិតប្រាកដ ហើយរៀបចំបញ្ជីត្រឹមត្រូវ បញ្ជូនមកអគ្គលេខាធិការដ្ឋាន ដើម្បីសរុបស្នើសុំសម្តេចប្រធាន ផ្តល់ជាផ្ទះស្នាក់នៅ ឬផ្តល់ដីសម្បទានសង្គមកិច្ចជូនបងប្អូន ៕

អត្ថបទដែលជាប់ទាក់ទង