**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

NESDC បង្ហាញថា កំលុងឆ្នាំ២០២៤ ប្រជាជនថៃ ១២,៣លាននាក់ បានជួបប្រទះបញ្ហាសុខភាព បណ្តាលមកពីការបំពុលបរិយាកាស

បាងកក៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរបស់ប្រទេសថៃ ហៅកាត់ថា NESDC បង្ហាញថា កំលុងឆ្នាំ២០២៤ ប្រជាជនថៃចំនួន១២,៣លាននាក់ បានជួបប្រទះបញ្ហាសុខភាពបណ្តាលមកពីការបំពុលបរិយាកាស ដោយតំបន់ភាគខាងជើងមានអត្រាខ្ពស់បំផុត បន្ទាប់មក គឺតំបន់ភាគឦសាន។

ក្រុមប្រឹក្សា បានរាយការណ៍ថា ក្នុងរយៈពេលត្រឹមតែពីរខែនៃឆ្នាំ២០២៥ ចំនួនប្រជាជនរងផលប៉ះពាល់កើនឡើងលើសពី៩សែន៨ម៉ឺននាក់។ NESDC បានធ្វើបទបង្ហាញអំពីស្ថានភាពសង្គមក្នុងត្រីមាសទី៤របស់ប្រទេសថៃ និងទិដ្ឋភាពទូទៅសម្រាប់ឆ្នាំ២០២៤ ដោយបង្ហាញពីការវិវឌ្ឍសំខាន់ៗនៅក្នុងបញ្ហាសុខភាព ទាមទារការយកចិត្តទុកដាក់នាពេលខាងមុខ។ បញ្ហាភាគល្អិតបំពុលខ្យល់ PM 2.5 ធ្លាក់ក្នុងសភាពកាន់តែអាក្រក់ទៅៗ ប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពសាធារណៈ។ ការបំពុលខ្យល់នៅតែជាបញ្ហាចម្បង នឹងកាន់តែកើនឡើង ជាពិសេសការបំពុលដោយភាគល្អិត PM 2.5។ យោងតាមរបាយការណ៍សន្ទស្សន៍គុណភាពខ្យល់ឆ្នាំ២០២៤ ពីក្រុមហ៊ុន IQAir ប្រទេសថៃបានជាប់ចំណាត់ថ្នាក់ទី៣៣ ក្នុងចំណោមប្រទេសចំនួន១៤១ ទូទាំងពិភពលោកសម្រាប់ការបំពុលខ្យល់ ជាការធ្លាក់ចុះពីឆ្នាំ២០២៣ ដែលប្រទេសនេះជាប់ចំណាត់ថ្នាក់ទី៣៦។ ថៃ គឺជាប្រទេសទីបីក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ចំនួន៩ មានកម្រិត PM 2.5 ប្រចាំឆ្នាំជាមធ្យម២៤មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់។

កម្រិត PM 2.5 ប្រចាំឆ្នាំជាមធ្យមសម្រាប់ឆ្នាំ២០២៤ បានកើនឡើងពី២៣មីក្រូក្រាមក្នុងមួយម៉ែត្រគូបក្នុងឆ្នាំ២០២៣ លើសពីស្ដង់ដារមធ្យមប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក។ កំណើននេះ បាននាំឱ្យមានផលប៉ះពាល់ដល់សុខភាពទាំងស្រួចស្រាវ និងរ៉ាំរ៉ៃ ដូចជាជំងឺហឺត រលាកទងសួត និងមហារីកសួត។ ការសិក្សាមួយរបស់សាកលវិទ្យាល័យជូឡាឡុងកន ក្នុងឆ្នាំ២០២៤ រកឃើញថា ភាគល្អិត PM 2.5 នៅរាជធានីបាងកក និងតំបន់ជុំវិញនោះ មានផ្ទុកនូវលោហធាតុធ្ងន់ដូចជា អាសេនិច កាដមីញ៉ូម និងក្រូមីញ៉ូម ក្នុងកម្រិតខ្ពស់ ដែលបង្កើនហានិភ័យនៃជំងឺមហារីកសួត។ យោងតាមមជ្ឈមណ្ឌលទិន្នន័យសុខភាពនៃក្រសួងសុខាភិបាលសាធារណៈក្នុងឆ្នាំ២០២៤ មនុស្ស ១២,៣លាននាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺទាក់ទងនឹងការបំពុលបរិយាកាស កើនឡើង១០,១ភាគរយពីឆ្នាំ២០២៣។

តំបន់ភាគខាងជើងបានកត់ត្រាចំនួនករណីខ្ពស់បំផុត បន្ទាប់មកគឺតំបន់ភាគឦសាន និងរាជធានីបាងកក។ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីជំងឺទាក់ទងនឹងការបំពុលខ្យល់ចំនួន៩សែន៨ម៉ឺនករណី។ ការយកចិត្តទុកដាក់ជាពិសេសគឺចាំបាច់សម្រាប់ក្រុមដែលមានហានិភ័យខ្ពស់ រួមទាំងមនុស្សចាស់ កុមារតូចៗ ស្ត្រីមានផ្ទៃពោះ និងបុគ្គលដែលមានជំងឺរ៉ាំរ៉ៃ៕

អត្ថបទដែលជាប់ទាក់ទង