**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

សហរដ្ឋអាមេរិក និងអ៊ុយក្រែន ឈានដល់ការឯកភាពគ្នា ទៅលើលក្ខខណ្ឌមួយចំនួននៃសេចក្តីព្រាងកិច្ចព្រមព្រៀងរ៉ែ

កៀវ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ សហរដ្ឋអាមេរិក និងអ៊ុយក្រែន កាលពីថ្ងៃអង្គារសប្តាហ៍នេះថា បានឈានដល់ការឯកភាពគ្នា ទៅលើលក្ខខណ្ឌមួយចំនួននៃសេចក្តីព្រាងកិច្ចព្រមព្រៀងរ៉ែ ដែលទីក្រុងកៀររំពឹងថា នឹងទទួលបានការបន្តគាំទ្រពីទីក្រុងវ៉ាស៉ីនតោន ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ ស្វះស្វែងរកការបញ្ចប់សង្រ្គាមជាមួយភាគីរុស្ស៉ី។

តាមប្រភពដែលដឹងពីខ្លឹមសារនៃសេចក្តីព្រាងកិច្ចព្រមព្រៀងនេះ មិនមានការធានាផ្នែកសន្តិសុខណាមួយ ឬការបន្តផ្តល់អាវុធឡើយ ដោយសហរដ្ឋអាមេរិកគ្រាន់តែលើកឡើងថា ចង់ឱ្យអ៊ុយក្រែន មានសេរីភាព អធិបតេយ្យភាព និងសន្តិសុខ។ ប្រភព មួយ ទៀត និយាយ ថា ការ បន្តផ្តល់អាវុធ នា ពេល អនាគត ស្ថិតក្នុងការពិភាក្សា រវាង ក្រុង វ៉ាស៉ីនតោន និងទី ក្រុងកៀវនៅឡើយ។

គួរបញ្ជាក់ថា នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរ៉ែ ដែលលោក ហ្សេលេនស្គី បានបដិសេធកន្លងមក សហរដ្ឋអាមេរិក និងអ៊ុយក្រែន នឹងបង្កើតមូលនិធិវិនិយោគកសាងឡើងវិញមួយ ដោយប្រមូលថវិកាពីប្រភពចំណូលរបស់អ៊ុយក្រែន រួមទាំងសារធាតុរ៉ែ អ៉ីដ្រូកាបូន និងវត្ថុធាតុដើមដែលអាចទាញយកបានផ្សេងទៀត។ តមក អ៊ុយក្រែន នឹងផ្តល់ចំណែក ៥០ភាគរយនៃចំណូលរបស់ខ្លួនទៅឱ្យសហរដ្ឋអាមេរិក រហូតដល់គ្រប់ចំនួន ៥០០ពាន់លានដុល្លារ។ ចំណែក សហរដ្ឋអាមេរិក នឹង ផ្តល់ការគាំទ្រហិរញ្ញវត្ថុ រយៈពេល វែង សម្រាប់ការ អភិវឌ្ឍ អ៊ុយក្រែន។

លោក ត្រាំ បានប្រាប់អ្នកកាសែតថា លោក ហ្សេលេនស្គី ចង់មកកាន់ទីក្រុងវ៉ាស៉ីនតោន នាថ្ងៃសុក្រនេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏ធំមួយ។

ប្រធានាធិបតីអាមេរិករូបនេះ ក៏បាននិយាយផងដែរថា ទម្រង់នៃដាក់កងទ័ពរក្សាសន្តិភាព គឺជារឿងចាំបាច់នៅអ៊ុយក្រែន ប្រសិនបើកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម អាចសម្រេចទៅបាន៕

អត្ថបទដែលជាប់ទាក់ទង