កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះផ្សព្វផ្សាយ លើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង

ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញនិងអនុញ្ញាតិពីលោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៧:០០នាទី លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានដឹកនាំកម្លាំងជំនាញចុះផ្សព្វផ្សាយ លើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)និងក្មេងទំនើង ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៃវិទ្យាល័យ ហ៊ុន សែន ចំបក់ ដោយមានអញ្ជើញចូលរួមពីសំណាក់ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សចំនួន១៦៦៣នាក់ផងដែរ៕

