**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់

ឯកឧត្តម ខ្វៃ អាទិត្យា៖ នៅឆ្នាំនេះ ក្រសួងបរិស្ថាននៅតែបន្តយុទ្ធនាការពន្លកបៃតង គ្រោងនឹងចែកកូនឈើដល់សាធារណជនដាំប្រមាណជា៣លានដើម ក្នុងនោះកូនត្នោតជាង១លានដើម

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា នៅឆ្នាំ២០២៥នេះ ក្រសួងបរិស្ថាននៅតែបន្តយុទ្ធនាការពន្លកបៃតង ហើយគ្រោងនឹងរៀបចំកម្មវិធីដ៏ធំមួយនៅឆ្នាំនេះ ដែលគ្រោងនឹងចែកកូនឈើដល់សាធារណជនដាំប្រមាណជា៣លានដើម ក្នុងនោះក៏មានកូនត្នោតជាង១លានដើមផងដែរ។

ក្នុងដំណើរទស្សនកិច្ចក្រុមអ្នកសារព័ត៌មានជាង២០ស្ថាប័នទៅកាន់សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ និង “មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន” នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ខ្វៃ អាទិត្យា បានមានប្រសាសន៍ថា ក្រសួងបរិស្ថាន បានជំរុញឱ្យមន្ទីរទាំងអស់រៀបចំថ្នាលបណ្តុះកូនឈើរៀងៗខ្លួន ក៏ដូចជាបណ្ដុះកូនត្នោត ហើយកន្លងមកយើងឃើញថាមានការចូលរួមយ៉ាងផុសផុលផងដែរអំពីសប្បុរសជន។

អ្នកនាំពាក្យរូបនេះ បានបន្តថា ដូច្នេះយុទ្ធនាការពន្លកបៃតងរបស់យើងមិនត្រឹមតែការកៀរគរឲ្យចូលរួមពីផ្នែកក្រសួងបរិស្ថានទេ គឺយើងឃើញថាថ្នាក់ក្រោមជាតិក៏បានចូលរួមយ៉ាងសកម្មផងដែរតាមរយៈមន្ទីរបរិស្ថានរាជធានី-ខេត្ត។ ហើយសប្បុរសជនក៏បានចូលរួមតាមរយៈអង្គការដៃគូ ក៏ដូចជាផ្នែកឯកជនដែលបានបង្កើតជាថ្នាលបណ្តុះកូនឈើ។

ឯកឧត្តមសង្ឃឹមថា ប្រជាពលរដ្ឋនឹងចូលរួមបង្កើននូវគម្របបៃតង ហើយដើមឈើដែលយើងដាំនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ការរស់នៅ ក៏ដូចជាការបង្កើនគម្របបៃតងដែលរាជរដ្ឋាភិបាលកំណត់នៅឆ្នាំ២០៥០ ជាប្រទេសអព្យាក្រឹតកាបូន ហើយស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានដែលយើងមានសសរស្ដម្ភ ស្អាត បៃតង និងចីរភាព ៕

អត្ថបទដែលជាប់ទាក់ទង