**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ជំរុញឱ្យសហគមន៍តំបន់ការពារធម្មជាតិ បង្កើននូវភាពស្រឡាញ់ព្រៃកាន់តែច្រើន

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានជំរុញឱ្យសហគមន៍តំបន់ការពារធម្មជាតិ បង្កើននូវភាពស្រឡាញ់ព្រៃកាន់តែច្រើន ដោយមានការចូលរួមបណ្ដុះ និងដាំដើមឈើស្របទៅនឹងយុទ្ធនាការរបស់ក្រសួងបរិស្ថាន។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងថា ក្រសួងបរិស្ថាន បានបង្កើត និងគាំទ្រសហគមន៍តំបន់ការពារធម្មជាតិរហូតមកដល់ពេលនេះមានចំនួន១៥៣ ហើយនៅក្នុងនោះសហគមន៍ដែលមានសក្ដានុពលធនធានធម្មជាតិ និងសក្ដានុពលដែលអាចទាញយកប្រយោជន៍សម្រាប់អភិវឌ្ឍន៍សហគមន៍មានជាងពាក់កណ្តាល។

ឯកឧត្តម ខ្វៃ អាទិត្យា បានបន្តថា សហគមន៍គឺជារនាំងសម្រាប់ការអភិរក្សធនធានធម្មជាតិ ក៏ដូចជាការចូលរួមជួយដល់គម្របបៃតង ហើយតាមរយៈសហគមន៍នេះ យើងឃើញមានការការចូលរួមគាំទ្រផ្សេងទៀតអំពីបណ្ដាដៃគូសហការ ក៏ដូចជាដៃគូអភិវឌ្ឍន៍ផ្សេងៗ។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានវាយតម្លៃខ្ពស់ចំពោះគម្រោង INRM ដែលបានចូលរួមចំណែកសហការជាមួយនឹងក្រសួងបរិស្ថាន ជាពិសេសបានធ្វើការជាមួយសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងខេត្តកំពង់ធំ, ខេត្តសៀមរាប និងខេត្តព្រះវិហារ ជាដើម ហើយយើងឃើញថាកំពុងតែទទួលបានលទ្ធផលល្អប្រសើរ។

ឯកឧត្តម ខ្វៃ អាទិត្យា ក៏បានជំរុញឲ្យសហគមន៍តំបន់ការពារធម្មជាតិ បង្កើននូវភាពស្រឡាញ់ព្រៃកាន់តែច្រើន ដោយមានការចូលរួមបណ្ដុះ និងដាំដើមឈើស្របទៅនឹងយុទ្ធនាការរបស់ក្រសួងបរិស្ថានដែលបានដាក់ចេញថាជាយុទ្ធនាការពន្លកបៃតង ហើយយុទ្ធនាការពន្លកបៃតងនេះ គឺជាសកម្មភាពមួយដែលយើងបានដាក់ចេញតាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន របស់ក្រសួងដែលបានកំណត់ដើម្បីអនុវត្តនៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ហើយយុទ្ធសាស្ត្រនេះក៏បានដាក់ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា តាមរយៈសហគមន៍តំបន់ការពារធម្មជាតិនេះ នឹងធ្វើឲ្យតំបន់ការពាររបស់យើងកាន់តែរឹងមាំ ហើយកាលណាសហគមន៍មានជម្រើសថ្មីក្រៅពីការចូលព្រៃ និងការពឹងពាក់ទៅលើព្រៃឈើ។ មួយវិញទៀត ក្រសួងបរិស្ថាន នូវក្នុងមុំសសរស្ដម្ភបៃតងនេះ គឺយើងបន្ថែមទៅលើការបណ្ដុះដាំកូនឈើ និងជំរុញទៅលើការចូលរួមក្នុងការអភិរក្ស ក៏ដូចជាការចូលរួមទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដែលទាំងនេះជាចំណុចមួយដ៏សំខាន់ដែលយើងត្រូវតែយកចិត្តទុកដាក់ និងការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសសហគមន៍មូលដ្ឋានដោយផ្ទាល់តែម្តង៕

អត្ថបទដែលជាប់ទាក់ទង