អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន៖ ប្រទេសចិនបាននឹងកំពុង “ប្រឹងប្រែងអស់ពីសមត្ថភាព” ដើម្បីជំរុញឱ្យមានការចរចាជាមួយសហភាពអឺរ៉ុប ជុំវិញពន្ធគយដែលដាក់លើរថយន្តអគ្គិសនីដែលផលិតដោយចិន

បរទេស៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក He Yadong បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនបាននឹងកំពុង “ប្រឹងប្រែងអស់ពីសមត្ថភាព” ដើម្បីជំរុញឱ្យមានការចរចាជាមួយសហភាពអឺរ៉ុបជុំវិញពន្ធគយដែលដាក់លើរថយន្តអគ្គិសនីដែលផលិតដោយចិន ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្លុកនេះ (អឺរ៉ុប) បានបោះឆ្នោតឱ្យដំឡើងពន្ធដល់ទៅ ៤៥,៣ភាគរយ នៅក្នុងខែតុលា បន្ទាប់ពីគណៈកម្មការអឺរ៉ុប ដែលត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានបើកការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនថាតើក្រុមហ៊ុនចិនទទួលបានអត្ថប្រយោជន៍ពីការផ្តល់អនុគ្រោះ និងហិរញ្ញប្បទាន ក៏ដូចជាដីធ្លី អាគុយ និងវត្ថុធាតុដើមក្នុងតម្លៃទីផ្សារក្រោមតម្លៃទីផ្សារដែរឬទេ។
លោក He Yadong បាន និយាយ ថា « ចិន បាន និង កំពុង ប្រឹងប្រែង អស់ពី សមត្ថភាព ដើម្បី ជំរុញ ឱ្យ មានការ ចរចា ជាមួយ សហភាព អឺរ៉ុប » ។ វាត្រូវបានគេសង្ឃឹមថា EU នឹងកត់សម្គាល់ពីការអំពាវនាវពីឧស្សាហកម្ម និងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគីតាមរយៈការសន្ទនា និងការពិគ្រោះយោបល់” ។
ប្រទេស ចិន ក៏បាន ចាប់ ផ្តើម ការ ស៊ើប អង្កេត ផ្ទាល់ ខ្លួន របស់ ខ្លួន កាល ពី ឆ្នាំ មុន ក្នុង ការ នាំ ចូល ផលិតផល ម៉ាក យីហោ ទឹកដោះគោ និង សាច់ ជ្រូក របស់ សហភាព អឺរ៉ុប វិញផងដែរ។
លោក He Yadong បានប្រាប់អ្នកយកព័ត៌មានថា ការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃរបស់ប្រទេសចិនទៅលើផលិតផលសាច់ជ្រូករបស់អឺរ៉ុប និងការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនលើពាណិជ្ជកម្មទឹកដោះគោរបស់ប្លុកចំនួន ២៧ នៅតែកំពុងបន្ត នៅពេលដែលត្រូវបានសួរថាតើករណីទាំងនោះដំណើរការយ៉ាងដូចម្តេច៕
