**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ

អាជ្ញាធរខេត្តព្រះសីហនុ និងភាគីពាក់ព័ន្ធ ដោះស្រាយអគារជាប់គាំងបានជាង១១០អគារហើយ ក្នុងចំណោមអគារសរុបជាង៣០០អគារ

ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យខេត្តព្រះសីហនុ បានបញ្ជាក់ថា មកទល់ពេលនេះ អគារជាប់គាំងសរុបជាង៣០០អគារ ក្នុងខេត្តព្រះសីហនុ ត្រូវបានដោះស្រាយជាង១១០អគារហើយ នៅសល់ប្រមាណជាង២០០អគារទៀត ដែលអាជ្ញាធរខេត្តព្រះសីហនុ និងភាគីពាក់ព័ន្ធបាននិងកំពុងបន្តដោះស្រាយជាបន្តបន្ទាប់នៅឆ្នាំ២០២៥ ខណៈគម្រោងវិនិយោគថ្មីៗ ក៏បានចូលមកខេត្តព្រះសីហនុដូចគ្នា។

លោក ឡុង ឌីម៉ង់ថា ក្រៅពីអគារជាប់គាំង រដ្ឋបាលខេត្តព្រះសីហនុ និងភាគីពាក់ព័ន្ធ ក៏បានខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនបន្ថែមទៀតដែរ ជាក់ស្ដែង គិតមកដល់ថ្ងៃនេះ មានគម្រោងចំនួនជាង៤០ ត្រូវបានអនុម័តតាមរយៈកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ចេញនៅឆ្នាំ២០២៥។ ក្នុងចំណោមជាង៤០គម្រោង មានទាំងអគារជាប់គាំង និងមិនពាក់ព័ន្ធអគារជាប់គាំង រួមជាមួយ គម្រោងវិនិយោគថ្មី ។ល។ មិនខុសពីការលើកឡើងរបស់លោក ឡុង ឌីម៉ង់ បច្ចុប្បន្ន គេសង្កេតឃើញ គម្រោងវិនិយោគមួយចំនួននៅខេត្តព្រះសីហនុ បាននិងកំពុងដំណើរការឡើងវិញពិតមែន។

ជាក់ស្ដែង គម្រោងសណ្ឋាគារផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម កន្លែងកម្សាន្ត ប៉ាន់តាវផេនីសូលឡា (Peninsula integrated Resort Bird’s Eye South View Rendering) មានតម្លៃប្រមាណជិត៦០០លានដុល្លារអាម៉េរិក ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បាននិងកំពុងដំណើរការដំណាក់កាលទី១ ហើយគ្រោងបញ្ចប់គម្រោងទាំងមូលនៅក្នុងឆ្នាំ២០២៨។ ពេលសាងសង់រួចរាល់ គម្រោងនេះត្រូវបានគេរំពឹងថា នឹងលើកកម្ពស់សោភ័ណភាពក្រុងព្រះសីហនុ នៅចំណុចទីលានតេជោសន្តិភាព (ពយតាមូង) ឱ្យកាន់តែមានភាពស្រស់ស្អាត ជាពិសេសទាក់ទាញអ្នកវិនិយោគិនបរទេសមកបណ្ដាក់ទុននៅខេត្តមួយនេះកាន់តែច្រើន។ តើការដោះស្រាយបញ្ហាអាគារជាប់គាំងឱ្យរីកដុះដាលឡើងវិញ ព្រមជាមួយគម្រោងវិនិយោគថ្មីបន្ថែមដែលបាននិងកំពុងដំណើរការ នឹងជួយលើកមុខមាត់ខេត្ត ព្រមទាំងទាក់ទាញវិនិយោគិនមកខេត្តព្រះសីហនុ បានយ៉ាងដូចម្ដេចខ្លះ?

អ្នកនាំពាក្យបញ្ជាក់ថា ការបន្តដោះស្រាយបញ្ហាអគារជាប់គាំង ព្រមជាមួយការទទួលបានគម្រោងវិនិយោគថ្មីៗ និងអាចជួយទាក់ទាញវិនិយោគិនថ្មីមកខេត្តព្រះសីហនុបន្ថែមទៀត។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖«បាទ..ត្រឹមត្រូវហើយ! វាបានលើកពីសោភ័ណភាព ហើយជាការចូលរួមចំណែកក្នុងការបង្កើនចំណូលរដ្ឋ, កំណើនសេដ្ឋកិច្ចជាតិ, សេដ្ឋកិច្ចមូលដ្ឋាន ក៏ដូចជាការផ្ដល់ការងារធ្វើ ជីវភាពរបស់ប្រជាជន ហើយក៏ជាភាពទាក់ទាញមួយដល់អ្នកវិនិយោគដទៃទៀត ព្រោះយើងអាចនិយាយបានថា បើយើងជាមន្រ្តីដែលទៅធ្វើការផ្សព្វផ្សាយឱ្យគេមកបណ្ដាក់ទុននៅប្រទេសយើង ប្រហែលជាមិនមានប្រសិទ្ធភាពដូចអ្វីដែលអ្នកវិនិយោគគ្នាគាត់ បានប្រកាសផ្សព្វផ្សាយទេ! ដូច្នេះ ការសាងសង់វិស័យសំណង់ វិស័យអចលនទ្រព្យ ក៏ដូចជាវិស័យផ្សេងៗទៀតដែលប្រើប្រាស់អគារនៅខេត្តព្រះសីនុ នឹងក្លាយជាឱកាសមួយសម្រាប់អ្នកវិនិយោគផង ហើយក៏ជាផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិផង»។

ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាគោលដៅទេសចរណ៍ប្រកបដោយប្រជាប្រិយភាព ដែលប្រសិទ្ធនាមថា “តារារះនាទិសនារតី” ដូច្នេះ ដើម្បីជំរុញសក្ដានុពល ទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនបន្ថែម និងទាក់ទាញភ្ញៀវទេសចរផង លោក ឡុង ឌីម៉ង់ អះអាងថា រដ្ឋបាលខេត្ត នឹងខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបន្ត គួបផ្សំនឹងគោលនយោបាយពិសេសៗផ្សេងទៀត ដែលរាជរដ្ឋាភិបាលបាដាក់ចេញ ជាងនេះ ខេត្តព្រះសីហនុនឹងព្យាយាមបង្កើតបរិយាកាសវិនិយោគឱ្យបានល្អ បរិយាកាសអាជីវកម្មដល់អ្នកបណ្ដាក់ទុនទាំងក្នុង និងក្រៅស្រុក ហើយនឹងយន្តការនៃការទាក់ទាញ សម្របសម្រួល ថែទាំ អ្នកវិនិយោគ ព្រោះនេះជាយន្តការដែលផ្ដល់ទំនុកចិត្តដល់អ្នកវិនិយោគ៕

អត្ថបទដែលជាប់ទាក់ទង